បរទេស៖ ប្រិយមិត្ដបានដឹងហើយថា Zlatan Ibrahimovic គឺជាខែ្សប្រយុទ្ធម្នាក់ដែលជោគជ័យខ្លាំងក្នុងអាជីពបាល់ទាត់របស់គេ ខណៈសព្វថៃ្ងកីឡាករវ័យ៣៧ឆ្នាំនេះ កំពុងប្រកបអាជីពក្នុងក្លិប LA Galaxy របស់សហរដ្ឋអាមេរិក។ 

Zlatan Ibrahimovic

យ៉ាងណាក្ដី ប្រិយមិត្ដកម្រនឹងបានឃើញអតីតខែ្សប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ធើ្វការរាំក្នុងកម្មវិធីអ្វីមួយណាស់ ប៉ុន្ដែក្នុងកម្មវិធី Late Late Show ដែលមានពិធីករដ៏ល្បីមួយរូបគឺលោក James Corden បានធើ្វឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលចំពោះកាយវិការរបស់ Zlatan។

Zlatan Ibrahimovic

លោក James បានសួរទៅកាន់ខែ្សប្រយុទ្ធចាស់វស្សាថា អាចរាំនូវក្បាច់គ្រវីដៃពាត់ទៅមុខទៅក្រោយ ដែលកំពុងពេញនិយមពីសំណាក់ក្មេងៗ ក៏ដូចជាយុវវ័យបានដែរទេ។ គ្រាន់តែសួរហើយ Zlatan មិនចាំយូរ ក៏បានឡើងឈររាំក្បាច់នោះយ៉ាងឡូយ ដែលធើ្វឲ្យអ្នកចូលរួមទស្សនាផ្ទាល់លាន់មាត់ និងផ្ទុះសំណើចយ៉ាងខ្លាំងតែម្ដង។ 

Zlatan Ibrahimovic

ចង់ដឹងនូវទិដ្ឋភាពយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]