ពិភពលោក៖ "ស្ត្រីជាមាតានៃពិភពលោក តែបុរសក៏ជាបិតានៃពិភពមនុស្សដែរ! អ្វីដែលមាតាដៃ១០០ អាចធ្វើបាន បុរសក៏គ្មានមូលហេតុអ្វីដែលធ្វើមិនកើតដូចគ្នា លើកលែងតែរឿងពរពោះមួយចុះ ឬអាចលើសហ្នឹងតិចតួច។" ពាក្យប៉ុន្មានម៉ាត់អម្បាញ់មិញ ភាគច្រើនប្រហែលជាលួចសើច ហើយគិតថាមិនអាចទៅរួចទេ បើមិនបានឃើញសកម្មភាពត្រួសៗរបស់ឳពុកទាំង១០ ខាងក្រោម៖

១. ឳពុកដែលជាគ្រូបង្ហាត់កាយសម្ព័ន្ធមិនត្រឹមតែលើកអាល់ទែប៉ុណ្ណោះទេ ថែមទាំងលើកកូនស្រីចុះឡើងឱ្យចេះរាំរបាំបាឡេ ខណៈស្លៀកសំពត់កំប្រោង ដោយមិនប្រកាន់ថាខ្លួនជាប្រុសឡើយ។

ឳពុកទី១

២. ឳពុកដែលបំបៅទឹកដោះគោកូនស្រី ពេលប្រពន្ធមានធុរៈ ឬចង់ជួយសម្រាលការងារភរិយា។

ឳពុកទី២

៣. ឳពុកដែលអាចទ្រាំបានចំពោះរាល់សកម្មភាពឆ្កួតៗរបស់កូនប្រុស។  

៤. ឳពុកដែលបង្រៀនកូនញ៉ាំអាហារឱ្យបានត្រឹមត្រូវ (ប្រើចង្កឹះមិនប្រើដៃ)។

ឳពុកទី៤

៥. ឳពុកដែលយកកូនប្រុសទៅជាមួយពេលធ្វើការ ព្រោះនៅផ្ទះគ្មានអ្នកណាមើលថែ!

ឳពុកទី៥

៦. ឳពុកដែលដឹងពីសារៈសំខាន់នៃរូបថតអនុស្សាវរីយ៍។

ឳពុកទី៦

៧. ឳពុកដែលប្តូរខោកន្ទបឱ្យកូននៅទីសាធារណៈដោយមិនខ្មាសអៀន។

ឳពុកទី៧

៨. ឳពុកពោះម៉ាយដែលស្លៀកពាក់ជាស្រី ដើម្បីឱ្យកូនមានអារម្មណ៍ថាមានម្តាយនឹងគេ នៅថ្ងៃរម្លឹកគុណម្តាយ។

ឳពុកទី៨

៩. ឳពុកដែលឈឺជិតស្លាប់កម្រិតធ្ងន់ទី៣ ហើយទ្រាំរហូតដល់ថ្ងៃកូនស្រីរៀបការ និងដឹកដៃនាងដើរកាត់ផ្លូវមង្គល ខណៈខ្លួនកំពុងសម្រាន្តលើគ្រែពេទ្យ។ 

ឳពុកទី៩

១០. ឳពុកដែលអាចសើចញញឹមជាថ្មី បន្ទាប់ពីរង់ចាំកូនស្រីឱ្យដឹងខ្លួនវិញ ក្រោយសន្លប់បាត់ស្មារតីអស់ ១០ ឆ្នាំ។

ឳពុកទី១០

ក្រោយពីឃើញសកម្មភាពគំរូទាំងនេះហើយ ជឿជាក់ថាកូនៗមួយចំនួននឹងភ្ញាក់រលឹកប្រែពីដើរលើគន្លងខុស មកធ្វើទង្វើត្រឹមត្រូវវិញ។ បើសព្វថ្ងៃកំពុងបំពេញតួនាទីជាកូនល្អស្រាប់ អ្នកអាចនឹងមានទឹកចិត្តធ្វើឱ្យរឹតតែល្អជាងមុន ក៏ព្រោះថាមាតាបិតាជាអ្នកមានគុណធំបំផុត និងត្រូវធ្វើបុណ្យទាន់ខែភ្លឺ កុំចាំដល់ខែងងឹត រួចយកទានធូបមកដុតជំនួសទេ ហើយចៀសវាងយកស្រីស្រាល្បែងជាត្រីមុខ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]