មីយ៉ាន់ម៉ា៖ កម្មវិធីប្រកួតបវរកញ្ញា Miss Grand International ២០១៨ត្រូវបានរកឃើញម្ចាស់ពានរង្វាន់ពិតហើយកាលពីយប់មិញនេះ គឺបានទៅលើClara Sosa មកពីប្រទេស Paraguay។ អ្នកគាំទ្រជាច្រើនក៏បានចូលរួមអបអរ ដល់បវរកញ្ញារូបនេះដែលទទួលបានពានរង្វាន់ តែក៏មានការសោកស្តាយពីបណ្តាប្រទេសមួយចំនួនដែលមិនទទួលបានជោគជ័យ។

Clara Sosa មកពីប្រទេស Paraguay

ដោយក្នុងនោះក៏មានប្រទេសកម្ពុជា ដែលមិនទទួលបានជ័យជំនះនៅក្នុងកម្មវិធីដ៏ធំមួយនេះ ដូច្នោះហើយមហាជនទាំងអស់ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះ Miss Grand កម្ពុជាកញ្ញាឌី លីកា ដែលមិនបានជាប់នៅក្នុងការប្រកួត តែទោះជាយ៉ាងណាក្តីពួកគេនៅតែលើកទឹកចិត្តដល់រូបនាងជានិច្ច។

ក្រោយពីបានឃើញ បវរកញ្ញាកម្ពុជាមិនបានជាប់ មហាជនជាច្រើនក៏បានកើតការងឿងឆ្ងល់គ្រប់គ្នា ក្រោយនាង មិនមានឈ្មោះជាប់សូម្បីតែនៅក្នុងតារាងTop20 ខណៈពេលដែលមួយរយៈពេលនេះ ប្រជាជនខ្មែរទាំងអស់ បាននាំគ្នាចូលរួមបោះឆ្នោត Like Share ឲ្យនាងជាប់ជារៀងរាល់វគ្គ តែចុងក្រោយបែរជាបែបនេះទៅវិញ។

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ផេកMISS Cambodia Beauty Pageant ក៏បានបង្ហាញមតិ និងការងឿងឆ្ងល់យ៉ាងដូច្នោះដែលថា៖« បោះឆ្នោតតាម Star Phone ទើបតែប៉ុន្មានម៉ោងមុនសោះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១។ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ គ្រប់ការ Voteទាំងអស់។ តែក្រោយតែបន្តិចសោះប្រកាសថាកម្ពុជាធ្លាក់មកលេខ២ ?????? កម្មវិធីគេមានចេតនាទំលាក់កម្ពុជា ព្រោះមិនចង់ឲ្យកម្ពុជាជាប់ Top10? ព្រោះលទ្ធផលទិន្នន័យគេមិនបានបង្ហាញជាផ្លូវការ ដូច្នេះគេអាចកែប្រែឲ្យអ្នកណាជាប់ក៏បាន។ អរគុណបងប្អូនទាំងអស់គ្នាដែលខំគាំទ្ររហូតមក»៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាចំពោះរឿងទាំងនេះ? 

Miss Grand កម្ពុជា ឌី លីកា
Miss Grand កម្ពុជា ឌី លីកា
Miss Grand កម្ពុជា ឌី លីកា
Miss Grand កម្ពុជា ឌី លីកា
Miss Grand កម្ពុជា ឌី លីកា
Miss Grand កម្ពុជា ឌី លីកា
សាររបស់ផេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី លីកា