ព័រទុយហ្គាល់៖ ក្រុមកាំភ្លើងធំ Arsenal បានបន្ដជ័យជម្នយ៉ាងច្រើនរបស់ខ្លួន ដោយពេលនេះពួកគេអាចឈ្នះបានរហូតដល់ទៅ ១១ប្រកួតជាប់ៗគ្នា ក្រោយបន្ដជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Sporting CP ក្នុងលទ្ធផល ១-០ នៃការប្រកួតសន្សំពិន្ទុពូល F នៃពានរង្វាន់ Europa League។ 

Sporting 0-1 Arsenal

ក្នុងតង់ទី១ ក្រុមភ្ញៀវបានធើ្វការសម្រុកយ៉ាងច្រើន ប៉ុន្ដែមិនអាចរកគ្រាប់បាល់បានដោយត្រូវអ្នកចាំទី ក៏ដូចជាខែ្សការពាររារាំង ខណៈក្រុមម្ចាស់ផ្ទះក៏មានឱកាសផងដែរ ដោយប្រធានក្រុម Nani ស៊ុតពីចម្ងាយ ប៉ុន្ដែហោះលើរបាទីទៅវិញ ដែលធើ្វឲ្យលទ្ធផលនៅតង់ទី១ បានត្រឹម ០-០។

ចូលដល់តង់ទី២ Arsenal កាន់តែធើ្វការសម្រុកខ្លាំងជាងតង់ទី១ រហូតទាល់តែនាទី៧៨ ក្រោយខែ្សការពាររបស់ Sporting ភ្លាត់ ប្រលែងបាល់ឲ្យខែ្សប្រយុទ្ធ Danny Welback ស៊ុតបញ្ចូលទីចូលប្រលោះជើងអ្នកចាំទី ចូលទីបានសម្រេច ខណៈលទ្ធផល ១គ្រាប់នោះ ក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។

ចប់ការប្រកួត Arsenal យកឈ្នះ Sporting CP ១-០ ទទួលបាន៣ពិន្ទុបន្ថែមសម្រាប់ពូល F នៃពានរង្វាន់លំដាប់ទី២ របស់អឺរ៉ុប ខណៈការឈ្នះនេះដែរ ក៏ជាជ័យជម្នះ ១១ប្រកួតជាប់ៗគ្នា គ្រប់កម្មវិធី ខណៈកំណត់ត្រាដែលពួកគេធើ្វបានល្អជាងគេគឺឈ្នះជាប់គ្នា១២ដង កាលពីខែតុលា ឆ្នាំ២០០៧៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]