ញូវយ៉ក៖ ថ្មីៗនេះមានកិច្ចសម្ភាសមួយរវាងអ្នកស្រី Amanpour ដែលជាអ្នកយកព័ត៌មានរបស់សារព័ត៌មានCNN និងនាយកប្រតិបត្តិក្រុមហ៊ុនអេផលគឺ លោក Tim Cook ដែលបានប្រព្រឹត្តិឡើងនៅក្នុងទីក្រុងញូវយ៉ក នាថ្ងៃពុធ ទី ២៤ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ។

ក្នុងកិច្ចសម្ភាសនោះ អ្នកស្រី Amanpour បានចោទជាសំណួរសួរទៅកាន់លោក Tim Cook ទាក់ទងទៅនឹងរឿងភេទទី៣របស់លោកផ្ទាល់។ ភ្លាមៗនាយកប្រតិបត្តិក្រុមហ៊ុនអេឡិចត្រូនិចយក្សមួយនេះបានឆ្លើយតបទៅវិញថា “ការកើតមកជាមនុស្សភេទទី៣នេះ គឺជាកាដូដ៏មានន័យបំផុតដែលព្រះបានប្រទានឲ្យខ្ញុំ”។ 

គាត់បានបន្ថែមថា ខ្ញុំបានបើកចិត្តប្រាប់ទៅសាធារណៈជនពីរឿងរ៉ាវសម្ងាត់មួយនេះនៅពេលដែលក្មេងៗជាច្រើនបានដឹងថាខ្ញុំជាខ្ទើយដោយការអានជីវប្រវត្តិរបស់គាត់នៅលើអ៊ីនធើណែត។

គួរបញ្ជាក់ថា Tim Cook ធ្លាប់អានសារដែលបញ្ជូនមកពីក្មេងៗជាច្រើន ទាក់ទងនឹងរឿងរំលោភបំពាន ការគំរាមគំហែង និងការមើលងាយពីមជ្ឈដ្ឋានមនុស្សក្នុងសង្គមនៅពេលមនុស្សទាំងនោះដឹងថាពួកគេជាមនុស្សមានភេទទី៣។ 

មិនតែប៉ុណ្ណោះនាយកប្រតិបត្តិវ័យ៥៧ឆ្នាំរូបនេះបាននិយាយទៅកាន់មនុស្សពួកគេទាំងអស់នោះជាមួយសារលើកទឹកចិត្តកុំឲ្យអស់សង្ឃឹមថ្វីបើភេទទី៣ពិតមែន ប៉ុន្តែពួកគេនៅតែមានឱកាសគ្រប់គ្រាន់ក្នុងជាជ្រើសរើសការងារល្អៗដែលពួកគេចង់ធ្វើនៅថ្ងៃអនាគត។

Tim បានបន្តទៀតថា លោកធ្លាប់បានឆ្លងកាត់រួចមកហើយនៅពេលមនុស្សក្នុងសង្គមរើសអើងលោកពេលពួកគេដឹងថាលោកជាមនុស្សភេទទី៣។ ហើយមនុស្សភេទទី៣នៅក្នុងសង្គមនេះគឺមានមិនច្រើនទេ ប៉ុន្តែអារម្មណ៍ចេះយោគយល់និងការអធ្យាស្រ័យរបស់មនុស្សភេទទី៣ទាំងអស់នោះ គឺមានច្រើនជាងមនុស្សទូទៅឆ្ងាយណាស់៕

ខាងក្រោមនេះគឺជាវីដេអូនៃកិច្ចសម្ភាសរបស់អ្នកស្រីAmanpour និង លោក Tim Cook៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]