បរទេស៖ យោងតាមសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសបានចុះផ្សាលកាលពីថ្មីៗនេះឲ្យដឹងថា Facebook បានរាយការណ៍ថាខ្លួនបានលុបរូបអាក្រាតរបស់ក្មេងៗបានរហូតដល់ ៨.៧ លានរូបត្រឹមតែរយៈពេល ៣ ខែចុងក្រោយនេះប៉ុណ្ណោះ។

រូបតំណាង

Facebook បានរាយការណ៍ថា ខ្លួនបានអភិវឌ្ឍ software ថ្មីដើម្បីកំណត់ និងចាប់រូបអាក្រាតរបស់ក្មេងបានយ៉ាងស័្វយប្រវត្តិ។

ជាក់ស្តែង software ថ្មីនេះត្រូវបានដាក់ក្នុង Facebook កាលពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែទើបតែប្រកាសជាសារធារណៈនៅពេលនេះ។

រូបអាក្រាតរបស់ក្មេងប្រមាណ ៨.៧លានរូបត្រូវបានលុបចេញ ហើយ ៩៩% ក្នុងចំណោមរូបទាំងនោះត្រូវបាន Facebook លុបចេញដោយស័្វយប្រវត្តិ មុនពេលអ្នកប្រើប្រាស់ Facebook ធ្វើការរាយការណ៍ទៅទៀត។ 

រូបតំណាង

គួររម្លឹកផងដែរ កាលពីឆ្នាំមុន Facebook ត្រូវបានរិះគន់យ៉ាងខ្លាំងដោយប្រធានគណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយលោក Damian Collins អំពីការរីករាលដាលនៃការបំពានផ្លូវភេទកុមារនៅលើបណ្តាញសង្គមនេះ។

យោងតាមការស៊ើបអង្កេតរបស់ BBC នៅក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ ពួកគេបានរកឃើញភស្តុតាងជាប់ពាក់ព័ន្ធទៅនឹងការចែកចែរូបអាក្រាតរបស់កុមារ និងការកេងប្រវ័ញ្ចលើកុមារតាមរយៈក្រុមសង្ងាត់ជាច្រើននៅក្នុងបណ្តាញសង្គម Facebook នេះ។

យ៉ាងណាមិញ ឥឡូវនេះប្រធានសន្តិសុខ Facebook លោក Antigone Davis បាននិយាយថា Facebook កំពុងតែរៀបចំប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនក្នុងការកំណត់ចាប់រូបភាពអាក្រាតកាយរបស់កុមារ ហើយឆាប់ៗនេះ នឹងមាននៅលើ Instagram ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]