បរទេស៖ ក្លិបបាល់ទាត់ធំៗនៅតំបន់អឺរ៉ុបតែងតែចុះហត្ថលេខាលើកីឡាករដែលមានសមត្ថភាព និងមានទេពកោសល្យនៅក្នុងការលេងបាល់ទាត់ ដើម្បីយកពួកគេឲ្យមកជួយក្រុមសម្រាប់រដូវកាលថ្មីដែលចាប់ផ្តើមម្តងៗ។

ជាមួយគ្នានេះដែរ ក៏មានកីឡាករវ័យក្មេងជាច្រើនរូបដែលត្រូវបានក្លិបធំៗនៅតំបន់អឺរ៉ុបដូចជាក្លិប៖ Real Madrid, Barcelona, Valencia, Sevilla, Inter Millan, PSG និងក្លិបធំៗនៅអង់គ្លេសជាច្រើនផ្សេងទៀតតែងតែ នាំយកកីឡាករក្មេងៗទាំងអស់នោះយកទៅដុសខាត់សមត្ថភាពបន្ថែមទៀតដើម្បីជួយក្រុមរបស់ពួកគេឲ្យកាន់តែរីកចម្រើន ក៏ដូចជាឲ្យក្លិបរបស់គេកាន់តែសំបូរកីឡាករដែលមានសមត្ថភាពជាច្រើនទៀត។

យ៉ាងណាមិញ ក៏មានកីឡាករមួយចំនួនមានអាចរក្សាទម្រង់លេងរបស់ពួកគេបានយ៉ាងល្អជាមួយក្លិបធំៗទាំងអស់នោះ ហើយក្នុងនោះដែរក៏មានកីឡាករមួយចំនួនត្រូវបានអ្នកគាំទ្រស្ទើរភ្លើចពួកគេបាត់ទៅហើយដោយសារតែទម្រង់លេងមានការធ្លាក់ចុះ។

ខាងក្រោមនេះជាកីឡាករទាំង ១០រូបដែលធ្លាប់លេងឲ្យក្លិបអាជីពធំៗនៅអឺរ៉ុប ប៉ុន្តែគ្រប់គ្នាបានភ្លេច៖

១. Lucas Silva (Real Madrid) ខ្សែបម្រើវ័យ ២៥ឆ្ នាំរូបនេះអាចចូលលេងការប្រកួតចុងក្រោយឲ្យក្រុម Real Madrid នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ហើយចាប់តាំងពីពេលនោះមករូបគេត្រូវបានក្លិប Marseille និង Cruzeiro ធ្វើការខ្ចីជើងរហូតដល់បច្ចុប្បន្ន។

Lucas Silva

២. Douglas Pereira (Barcelona) ខ្សែការពារវ័យ ២៨ឆ្នាំរូបនេះអាចចូលលេងការប្រកួតចុងក្រោយឲ្យក្រុម Barcelona នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយចាប់តាំងពីពេលនោះមករូបគេបានផ្លាស់ទៅលេងឲ្យក្រុម Sporting Dijon, Benfica និង Sivasspor ក្នុងលក្ខខណ្ឌខ្ចីជើង។

Douglas Pereira

៣. Aderlan Santos (Valencia) ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះអាចបង្ហាញខ្លួនឲ្យក្រុម Valencia បានតែ២៩ ប្រកួតប៉ុណ្ណោះគឺនៅឆ្នាំ២០១៥-១៦ ក្រោយមករូបគេក៏ត្រូវបានក្រុម Sao Paulo ធ្វើការខ្ចីជើងអស់ពេលមួយរដូវកាល ហើយបច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុម Vitoria ក្នុងលក្ខខណ្ឌខ្ចីជើង។

Aderlan Santos

៤. Aymen Abdennour (Valencia) ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះ អាចបង្ហាញខ្លួនឲ្យក្រុម Valencia បានចំនួន៣៥ ប្រកួតចាប់តាំងពីរូបគេបានផ្លាស់ពីក្រុម Monaco ក្នុងឆ្នាំ ២០១៥ ហើយបច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុម Marseille ក្នុងលក្ខខណ្ឌខ្ចីជើង។

Aymen Abdennour

៥. Ganso (Sevilla) ខ្សែបម្រើប្រយុទ្ធ២៩ ឆ្នាំរូបនេះ អាចបង្ហាញខ្លួនឲ្យក្រុម Sevilla បានចំនួន១៨ ប្រកួតនិងស៊ុតបញ្ចូលទី៤ គ្រាប់ចាប់តាំងពីរូបគេបានផ្លាស់ពីក្រុម Sao Paulo ក្នុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុម Amiens ក្នុងលក្ខខណ្ឌខ្ចីជើង។

Ganso

៦. Gabriel Barbosa (Inter Milan) ខ្សែបម្រើប្រយុទ្ធ២២ ឆ្នាំរូបនេះ អាចបង្ហាញខ្លួនឲ្យក្រុម Inter Milan បានចំនួន៩ ប្រកួតនិងស៊ុតបញ្ចូលទី ១គ្រាប់ចាប់តាំងពីរូបគេបានផ្លាស់ពីក្រុម Santos ក្នុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុមចាស់របស់គេវិញក្នុងលក្ខខណ្ឌខ្ចីជើង។

Gabriel Barbosa

៧. Grzegorz Krychowiak (Paris Saint-Germain) ខ្សែបម្រើការពារវ័យ ២៨ឆ្នាំនេះអាចបង្ហាញខ្លួនឲ្យក្រុម PSG បានចំនួន ១១ប្រកួតចាប់តាំងពីរូបគេបានផ្លាស់ពីក្រុម Sevilla ក្នុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុម Lokomotiv Moscow ក្នុងលក្ខខណ្ឌខ្ចីជើង។

Grzegorz Krychowiak

៨. Marlos Moreno (Manchester City) ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំនេះមិនអាចចូលលេងឲ្យក្រុមមេឃខៀវបានសូម្បីតែម្តង តាំងពីរូបគេបានផ្លាស់ពីក្រុម Atlético Nacional ក្នុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុម Flamengo ក្នុងលក្ខខណ្ឌខ្ចីជើង។

Marlos Moreno

៩. Charly Musonda (Chelsea) ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំនេះអាចចូលលេងឲ្យក្រុមតោខៀវបានចំនួន ៣ដងចាប់តាំងពីរូបគេត្រូវក្រុម Chelsea ឈុតធំធ្វើការជ្រើសរើសរូបគេពីឈុតយុវជនរបស់ក្លិបនៅឆ្នាំ ២០១៦ ហើយបច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុម Vitesse ក្នុងលក្ខខណ្ឌខ្ចីជើង។ 

Charly Musonda

១០. Mario Pašalić (Chelsea) ខ្សែបម្រើវ័យ ២៣ឆ្នាំនេះមិនអាចចូលលេងឲ្យក្រុមតោខៀវបានសូម្បីតែម្តង តាំងពីរូបគេបានផ្លាស់ពីក្រុម Hajduk Split ក្នុងឆ្នាំ ២០១៤ ហើយបច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុម Atalanta ក្នុងលក្ខខណ្ឌខ្ចីជើង៕

Mario Pašalić

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]