សិង្ហបុរី៖ Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងក្រុមហ៊ុន Mastercard នៅថ្ងៃនេះបានប្រកាសពីភាពជាដៃគូ ដើម្បីដាក់ឲ្យដំណើរការនូវប័ណ្ណបង់ប្រាក់មុន ដែលត្រូវបានបង្កើតឡើងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿន និងមានប្រជាជនជាង ៦៤០ លាននាក់ ដែលសព្វថ្ងៃភាគច្រើននៅតែប្រើប្រាស់ក្រដាសប្រាក់នៅឡើយ។ 

ក្រុមហ៊ុន Grab នឹងចេញប័ណ្ណបង់ប្រាក់មុន ជាប្រភេទប័ណ្ណនិម្មិត និងប័ណ្ណរូបវ័ន្តជាក់ស្ដែងចេញពីកម្មវិធី Grab ដោយផ្ទាល់។ អតិថិជនអាចបញ្ចូលប្រាក់ទៅក្នុងគណនីរបស់ខ្លួន ដើម្បីចាយវាយនៅតាមទីតាំងពាណិជ្ជករណាមួយក៏បាននៅទូទាំងពិភពលោក ដែលទទួលយកប័ណ្ណ Mastercard ទាំងការចំណាយនៅតាមអនឡាញ និងនៅទីតាំងផ្ទាល់។ 

តាមរយៈការចេញប័ណ្ណបង់ប្រាក់ជាមុនរបស់ Mastercard ពេលនេះកម្មវិធី GrabPay ដែលជាកម្មវិធីទូទាត់ចល័ត មាននៅលើកម្មវិធីរបស់ Grab បានក្លាយជាគណនីអេឡិចត្រូនិចមួយក្នុងចំណោមគណនីអេឡិចត្រូនិចនានា នៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការទទួលស្គាល់ទូទាំងសកលលោក។

ភាពជាដៃគូនេះ បានបង្កើនភាពរឹងមាំរបស់ Grab ដែលជាកម្មវិធីឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការទាញយកដោយអ្នកប្រើប្រាស់ជាង ១១0 លានដង និងក្រុមហ៊ុន Mastercard ដែលជាបណ្ដាញអាជីវករធំជាងគេបំផុតមួយក្នុងពិភពលោក។ កម្មវិធី Grab មានសេវាជាច្រើនរួមមាន ការកក់មធ្យោបាយធ្វើដំណើរតាម និងមធ្យោបាយដឹកជញ្ជូនរួម ការដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងកញ្ចប់អីវ៉ាន់ផ្សេងៗ ដែលទាំងអស់នេះអាចធ្វើទៅបានតាមរយៈកម្មវិធី GrabPay ដែលជាកម្មវិធីទូទាត់ចល័តឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

ជាមួយនឹងកញ្ចប់សេវាទាំងអស់នេះ GrabPay បានក្លាយជាកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ ដែលគ្របដណ្ដប់លើសេវាចាំបាច់ផ្សេងទៀត សម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់។ ៣ នាក់ក្នុងចំណោមប្រជាជនអាស៊ាន ៤ នាក់ ឬជារួមប្រជាជនអាស៊ានប្រមាណជាង ៤00 លាននាក់ នៅពុំទាន់មានគណនីធនាគារនៅឡើយ ដូច្នេះការដាក់ឲ្យដំណើរការនូវប័ណ្ណបង់ប្រាក់មុនបែបនិម្មិត និងបែបរូបវ័ន្ត នឹងជួយបំពេញបន្ថែមដល់សេវាកម្មស្នូលរបស់ Grab ហើយប័ណ្ណនេះនឹងផ្ដល់ឱកាសដល់អតិថិជនជាច្រើនក្នុងការចាកចេញពីការប្រើប្រាស់ក្រដាសប្រាក់ ហើយងាកទៅរកការប្រើប្រាស់គណនីដែលមានការប្រើប្រាស់ទូទាំងសកលលោកវិញ។

លោក Reuben Lai នាយកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់របស់ Grab បានថ្លែងថា៖

«ភាពជាដៃគូនេះ គឺលើសពីការដែល Grab ចេញប័ណ្ណបង់ប្រាក់មុនទៅទៀត ហើយគឺជាការអភិវឌ្ឍថ្មីសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ Grab គឺជាក្រុមហ៊ុនផ្ដល់សេវាគណនីអេឡិចត្រូនិចដំបូងគេនៅក្នុងតំបន់ ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោក។ ភាពជាដៃគូនេះ មិនត្រឹមតែពង្រឹងតួនាទីរបស់យើងក្នុងនាមជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា ដែលពុំអាចប្រកែកបានក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់លទ្ធភាពដល់ប្រជាជនក្នុងតំបន់ចំនួន ៤00 លាននាក់ ដែលគ្មានគណនីធនាគារ និងអ្នកដែលទទួលបានសេវាតិចតួចបានទិញទំនិញ និងសេវាកម្មនានាតាមអនឡាញផងដែរ។ នេះជាអ្វីដែលកាលពីមុនសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍មិនដល់ ១0 ភាគរយផងទេ ដែលមានប័ណ្ណឥណទានប្រើប្រាស់»។

លោកស្រី Rama Sridhar អនុប្រធានប្រតិបត្តិផ្នែកឌីជីថល និងភាពជាដៃគូ និងលំហូរការទូទាត់ថ្មីបាននិយាយថា៖ 

«ភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Grab នេះពិតជាបានបង្កើនវិសាលភាពរបស់យើងនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ហើយស្របតាមគោលដៅរបស់យើងក្នុងការពង្រីកសេវាទូទាត់ឌីជីថលដល់អ្នកប្រើប្រាស់ និងពាណិជ្ជករទាំងអស់។ ដោយពុំចាំបាច់មានការផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធ នៅពេលនេះយើងនៅតែអាចផ្ដល់ឱកាសដល់ពាណិជ្ជករក្នុងការទទួលបានមូលដ្ឋានអ្នកប្រើប្រាស់របស់ Grab ដែលជាអ្នកប្រើប្រាស់វណ្ណៈកណ្ដាល ដែលមូលដ្ឋានអ្នកប្រើប្រាស់នេះគ្រប់ដណ្ដប់លើទូរស័ព្ទ ១ គ្រឿងក្នុង ចំណោមទូរស័ព្ទចល័ត ៦ គ្រឿងក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានក្ដីរំភើបរីករាយក្នុងការផ្ដល់ដល់អ្នកប្រើប្រាស់ និងពាណិជ្ជករនានានូវជម្រើសកាន់តែច្រើនក្នុងការទូទាត់ និងលទ្ធភាពក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ដោយសុវត្ថិភាព និងរលូន»។
Grab Mastercard

វិសាលភាពរបស់ Grab នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឲ្យប័ណ្ណបង់ប្រាក់ជាមុននេះមានវត្តមានគ្រប់ទីកន្លែងចាប់តាំងពីការដាក់ឲ្យដំណើរការភ្លាមៗ។ អ្នកប្រើប្រាស់នៅក្នុងតំបន់ទាំងមូល នឹងអាចដាក់ពាក្យសុំបើកគណនីបង់ប្រាក់ជាមុនដោយផ្ទាល់ពីកម្មវិធី Grab ហើយទទួលបានប័ណ្ណនិម្មិតមួយនៅក្នុងគណនី GrabPay របស់ខ្លួន ដែលស្ថិតនៅក្នុងកម្មវិធី Grab។ ទន្ទឹមនឹងនេះ Grab ក៏មានផ្ដល់ជូនជាប័ណ្ណរូបវ័ន្តជាក់ស្ដែង ដែលដំណើរការដោយបច្ចេកវិទ្យា NFC និង EMV។ ការបញ្ចូលប្រាក់ទៅក្នុងប័ណ្ណ នឹងមានភាពងាយស្រួលប្រៀបបាននឹងការប្រគល់សាច់ប្រាក់ទៅឲ្យសហគ្រិនខ្នាតតូចរបស់យើងដែលមានជាង ៨ លាននាក់ដូចជា ដៃគូរបើកបរ ភ្នាក់ងារ និងអាជីវករ ដែលថិតនៅក្នុងកម្មវិធី GrabPay របស់យើង។ សហគ្រិនខ្នាតតូចទាំងនេះ នឹងដើរតួជា «ម៉ាស៊ីន ATM ចល័ត» ហើយទទួលបានអត្ថប្រយោជន៍បន្ថែមពីការបញ្ចូលប្រាក់ឲ្យទៅអតិថិជន។

ប័ណ្ណថ្មីនេះ ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការធំៗមួយចំនួនដែលពុំទាន់អាចបំពេញបាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍ e-Conomy SEA Spotlight report របស់ Google និង Temasek បង្ហាញថា ប្រជាជនវណ្ណៈកណ្ដាលដែលកំពុងមានការកើនឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងចំណាយកាន់តែច្រើនឡើងនូវប្រាក់ចំណូលដែលខ្លួនរកបានទៅលើការធ្វើដំណើរ និងពាណិជ្ជកម្មអេឡិចត្រូនិច។

ជំនួសឲ្យការប្រើប្រាស់ក្រដាសប្រាក់ ប័ណ្ណនេះនឹងនាំមកនូវភាពងាយស្រួល និងសុវត្ថិភាពជាងមុនសម្រាប់សេដ្ឋកិច្ចថ្នាក់កណ្ដាល ដែលកំពុងកើនឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប័ណ្ណនិម្មិតនេះសក្តិសមឥតខ្ចោះទៅនឹងការប្រើប្រាស់សម្រាប់គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច ឬពាណិជ្ជករអនឡាញផ្សេងទៀតនៅក្នុងបណ្ដាញពាណិជ្ជករទូទាំងសកលលោករបស់ Mastercard

ប័ណ្ណនិម្មិតនេះ ក៏សក្តិសមឥតខ្ចោះក្នុងនាមជាប័ណ្ណធ្វើដំណើរ ដែលត្រូវបង់ប្រាក់មុន ហើយមានការទទួលយកនៅតាមពាណិជ្ជករនានារបស់ Mastercard ដែលប្រើប្រាស់ប្រព័ន្ធ NFC នៅទូទាំងពិភពលោក។ អ្នកប្រើប្រាស់នឹងទទួលអត្ថប្រយោជន៍ពីលទ្ធភាពក្នុងការបញ្ចូលប្រាក់គ្រប់ប្រភេទរូបិយប័ណ្ណផ្សេងៗនៅលើប័ណ្ណរបស់ខ្លួន ហើយអាចសន្សំសំចៃលើសេវាប្រតិបត្តិការសាច់ប្រាក់ និងការប្ដូរប្រាក់ផងដែរ។ ប័ណ្ណរូបវ័ន្តនេះ នឹងសក្តិសមឥតខ្ចោះសម្រាប់អតិថិជនដែលធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាមទីកន្លែង ទោះបីជាទីតាំងមានសេវាអ៊ីនធឺណែតមិនសូវល្អ ហើយសម្រាប់ការប្រើប្រាស់ក្នុងការទូទាត់លើការធ្វើដំណើរ ដូចជាថ្លៃសំបុត្ររថភ្លើង ឬការបង់ថ្លៃផ្លូវជាដើម។

ក្រុមហ៊ុន Grab និង Mastercard រំពឹងថានឹងផ្តល់ជូនប័ណ្ណគណនីនេះនៅឆមាសទីមួយនៃឆ្នាំ ២០១៩ ដោយចាប់ផ្តើមដំបូងក្នុងប្រទេសសិង្ហបុរី និងហ្វីលីពីន ដែលសិង្ហបុរីតំណាងឲ្យប្រទេសដែលមានប្រជាជន ប្រើគណនីធនាគារច្រើនជាងគេបំផុត (៩៨%) ហើយហ្វីលីពីនមានប្រជាជនប្រើគណនីធនាគារតិចជាងគេបំផុត (៣៤%) ក្នុងតំបន់អាស៊ីអាគ្នេយ៍៕

● ការរួមបញ្ចូលគ្នារវាងប័ណ្ណបង់ប្រាក់មុនរបស់ Mastercard ជាមួយនឹងកម្មវិធី GrabPay នឹង ក្លាយជាគណនីអេឡិចត្រូនិចដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការទទួលស្គាល់ទូទាំង សកលលោក

● ជាមួយនិងការភ្ជាប់គណនីនេះទៅនឹងកម្មវិធី Grab ដែលជាកម្មវិធីប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃឈាន មុខគេនៅតំបន់អាស៊ីអាគ្នេយ៍ នេះជាលើកដំបូងបង្អស់ដែលអតិថិជនរាប់លាននាក់នឹងអាចធ្វើការទូទាត់ ដោយមិនចាំបាច់ប្រើសាច់ប្រាក់ ហើយអាចទទួលបានពិន្ទុពីអាជីវករទូទាំងពិភពលោក

● ភាពជាដៃគូនេះនឹងបង្កើនឲ្យភាពរឹងមាំនៃវត្តមានរបស់កម្មវិធី Grab នៅលើទូរស័ព្ទដៃជាង ១១0 លានគ្រឿង ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាញអាជីវករជាង ៣ លានកន្លែងរបស់ក្រុមហ៊ុន Mastercard

អំពី Grab

Grab (ហ្គ្រេប) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវីធីទូរស័ព្ទដែលពេញនិយមបំផុត ដែលភ្ជាប់សេវាកម្មពីប្រព័ន្ធ អនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) នៅអាស៊ីអាគ្នេយ៏។ សេវាកម្មទាំងនោះមានដូចជា ការធ្វើដំណើរ ការញ៉ាំអាហារ ការដឹកជញ្ជូនឥវ៉ាន់ជាដើម ហើយក៏អាចទូទាត់ប្រាក់តាមរយៈគណនីអនឡាញ។ Grab (ហ្គ្រេប) ជឿជាក់ថា ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់គួរតែទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ហើយក្រុមហ៊ុនក៏ផ្តល់លទ្ធភាពក្នុងការដឹកជញ្ជូនដែលមានតម្លៃសមរម្យ ដែលប្រកបដោយសុវត្ថិភាព ការដឹកជញ្ជូនទំនិញ និងចំណីអាហារ ការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងសេវាកម្មហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ Grab (ហ្គ្រេប) កំពុងតែផ្តល់សេវាកម្មនៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់វែបសាយ៖ www.grab.com

អំពីក្រុមហ៊ុន Mastercard

Mastercard (NYSE: MA) www.mastercard.com គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលស្ថិតក្នុងឧស្សាហកម្មទូទាត់ប្រាក់ទូទាំងសកលលោក។ បណ្ដាញដំណើរការទូទាត់ទូទាំងសកលលោករបស់យើងផ្សារភ្ជាប់អ្នកប្រើប្រាស់ គ្រឹះស្ថានហិរញ្ញវត្ថុ ពាណិជ្ជករ រដ្ឋាភិបាល និងអាជីវកម្មនានានៅក្នុងបណ្ដាប្រទេស និងដែនដីចំនួនជាង ២១0។ ផលិតផល និងសេវាដំណោះស្រាយរបស់ Mastercard ជួយធ្វើឲ្យសកម្មភាពពាណិជ្ជកម្មប្រចាំថ្ងៃ ដូចជាការដើរទិញទំនិញ ការធ្វើដំណើរ ការចាត់ចែងអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុជាដើម កាន់តែមានភាពងាយស្រួល មានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នា។ តាមដានព័ត៌មានថ្មីៗអំពីយើងខ្ញុំនៅលើ Twitter @MastercardAP។ ចូលរួមការពិភាក្សានៅលើ Beyond the Transaction Blog និងចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗនៅលើ Engagement Bureau

អំពីភាពជាដៃគូជាមួយ Mastercard

១) តើភាពជាដៃគូនេះរួមបញ្ចូលគ្នាអ្វីខ្លះ?

• ភាពជាដៃគូនេះនឹងដាក់ឲ្យដំណើរការនូវប័ណ្ណបង់ប្រាក់មុនដែលត្រូវបានបង្កើតឡើងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿន និងមានប្រជាជនជាង ៦៤0 លាននាក់។

• ក្រុមហ៊ុន Grab នឹងចេញប័ណ្ណបង់ប្រាក់មុន ជាប្រភេទប័ណ្ណនិម្មិត និងប័ណ្ណរូបវ័ន្តជាក់ស្ដែង ចេញពីកម្មវិធី Grab ដោយផ្ទាល់។ អតិថិជនអាចបញ្ចូលប្រាក់ទៅក្នុងប័ណ្ណរបស់ខ្លួន ដើម្បីចាយវាយនៅតាមទីតាំងអាជីវករណាមួយក៏បាននៅទូទាំងពិភពលោក ដែលទទួលយកប័ណ្ណ Mastercard ទាំងការចំណាយតាមលើអនឡាញ និងនៅទីតាំងជាក់ស្ដែងផ្ទាល់។

២) តើកិច្ចព្រមព្រៀងមានសារៈសំខាន់អ្ចីខ្លះ? ហេតុអ្វីបានធ្វើរជាមួយក្រុមហ៊ុន Mastercard? ហេតុអ្វីបានធ្វើរជាមួយក្រុមហ៊ុន Grab?

● ភាពជាដៃគូនេះ បានបង្កើនភាពរឹងមាំរបស់ Grab ដែលជាកំពូលកម្មវិធីឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានការទាញយកដោយអ្នកប្រើប្រាស់ជាង ១១0 លានដង និងក្រុមហ៊ុន Mastercard ដែលជាបណ្ដាញអាជីវករធំជាងគេបំផុតមួយក្នុងពិភពលោកនិងបណ្តាញទូទាត់គួរជាទីជឿទុកចិត្តបំផុតដែលមានប័ណ្ណចំនួន ១៣០ លាន និងពាណីជ្ជករចំនួន ៣ លាន។ (ប័ណ្ណចំនួន ២,៤ ពាន់លាន និងពាណីជ្ជករ ចំនួន ៤៧,២ លាននៅទូទាំងពិភពលោក)

● តាមរយៈការការចេញប័ណ្ណបង់ប្រាក់មុនរបស់ Mastercard ពេលនេះ កម្មវិធី GrabPay ដែលជាកម្មវិធីទូទាត់ចល័ត មាននៅលើកម្មវិធីរបស់ Grab បានក្លាយជាគណនីអេឡិចត្រូនិចមួយក្នុងចំណោមគណនីអេឡិចត្រូនិចនានានៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការប្រើប្រាស់ទូទាំងពិភពលោក។

● យើងជឿថាភាពជាដៃគូនេះជាការអភិវឌ្ឍសម្រាប់តំបន់អាស៊ីអាគ្នេយ៍:

- គណនី GrabPay ក្លាយជាគណនីសកល: គណនី GrabPay បានបន្ថែមបណ្ដាញកូដ QR របស់ខ្លួនក្នុងប្រព័ន្ធ Mastercard ពាសពេញតំបន់អាស៊ីអាគ្នេយ៏និងបណ្ដាញពាណីជ្ជករសកល

- អតិថិជនដែលមិនធ្លាប់ប្រើប្រាស់ប្រព័ន្ធអនឡាញផ្ដើមប្រើប្រាស់: អតិថិជនរាប់លាននាក់ ពុំទាន់មានគណនីធនាគារអាចប្រើប្រស់លើសពីសាច់ប្រាក់និងអាចប្រើប្រាស់ប័ណ្ណក្នុងតំបន់និងពិភពលោកជាលើកដំបូង។

● កំណើនសហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់អាស៊ីអាគ្នេយ៍: ពាណិជ្ជករសម័យទំនើបនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលយកប័ណ្ណ MasterCard នឹងបានឃើញកំនើននៃការធ្វើប្រតិបត្តិការពីអ្នកប្រើប្រាស់វណ្ណៈកណ្ដាលដ៏ធំរបស់ក្រុមហ៊ុន Grab

- ក្រុមហ៊ុន Grab និង Mastercard រំពឹងថានឹងផ្តល់ជូនប័ណ្ណគណនីនេះនៅឆមាសទីមួយនៃឆ្នាំ ២០១៩ ដោយចាប់ផ្តើមដំបូងក្នុងប្រទេសសិង្ហបុរី ហើយតំណាងឲ្យវិសាលគមខាងក្រៅប្រទេសដែលមានប្រជាជនប្រើគណនីធនាគារ និងមិនប្រើគណនីធនាគារក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

៣) តើអតិថិជននឹងទទួលបានអត្ថប្រយោជន៍យ៉ាងដូចម្តេច?

● កម្មវិធី Grab មានសេវាជាច្រើន រួមមានសេវាហៅយានជំនិះ និងមធ្យោបាយដឹកជញ្ជូនរួម ព្រមជាមួយនឹងការដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងកញ្ចប់ឥវ៉ាន់ផ្សេងៗ ដែលទាំងអស់នេះ អាចធ្វើទៅបានតាមរយៈកម្មវិធី GrabPay ដែលជាកម្មវិធីទូទាត់ចល័តឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

● ជាមួយនឹងកញ្ចប់សេវាទាំងអស់នេះ GrabPay បានក្លាយជាកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ ដែលគ្របដណ្ដប់លើសេវាចាំបាច់នានា សម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់។

● ៣ នាក់ក្នុងចំណោមប្រជាជនអាស៊ាន ៤ នាក់ ឬជារួមប្រជាជនអាស៊ានជាង ៤00 លាននាក់ ពុំទាន់មានគណនីធនាគារនៅឡើយ ដូច្នេះការដាក់ឲ្យដំណើរការនូវប័ណ្ណបង់ប្រាក់មុនបែបនិម្មិត និងបែបរូបវ័ន្តនឹងជួយបំពេញបន្ថែមដល់សេវាកម្មស្នូលរបស់ Grab ហើយប័ណ្ណនេះនឹងផ្ដល់ឱកាសជាលើកដំបូងដល់អតិថិជនជាច្រើនបានចាកចេញពីការប្រើប្រាស់ក្រដាសប្រាក់ ហើយងាកទៅប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ប័ណ្ណនេះ នៅទូទាំងសកលលោកវិញ។

៤) តើភាពជាដៃគូនេះដំណើរការសម្រាប់អ្នកប្រើផលិតផលជាក់លាក់មួយចំនួនយ៉ាងដូចម្តេច?

● អ្នកប្រើប្រាស់នៅក្នុងតំបន់ទាំងមូល នឹងអាចដាក់ពាក្យសុំប័ណ្ណបង់ប្រាក់មុនដោយផ្ទាល់ពីកម្មវិធី Grab ហើយទទួលបានប័ណ្ណនិម្មិតមួយ នៅក្នុងគណនី GrabPay របស់ខ្លួន ដែលស្ថិតនៅក្នុងកម្មវិធី Grab នោះ។ ទន្ទឹមនឹងនេះ Grab ក៏មានផ្ដល់ជូនជាប័ណ្ណរូបវ័ន្តជាក់ស្ដែង ដែលដំណើរការដោយបច្ចេកវិទ្យា NFC និង EMV។ ការបញ្ចូលប្រាក់ទៅក្នុងប័ណ្ណ នឹងមានភាពងាយស្រួល ប្រៀបបាននឹងការប្រគល់សាច់ប្រាក់ទៅឲ្យ «សហគ្រិនខ្នាតតូច» ទាំង ៨ លានកន្លែងទៅឲ្យអ្នកបើកបរ ភ្នាក់ងារ និងអាជីវករ ដែលមាននៅលើកម្មវិធី GrabPay ដូច្នោះដែរ។

● សហគ្រិនខ្នាតតូចនេះ នឹងដើរតួជា «ម៉ាស៊ីន ATM ចល័ត» ហើយទទួលអត្ថប្រយោជន៍ពីលំហូរសាច់ប្រាក់បន្ថែមបានមកពីការបញ្ចូលប្រាក់ឲ្យទៅអតិថិជន។

៥) តើអ្នកឃើញតម្រូវការ ឬករណីប្រើប្រាស់កាតប្រភេទនេះច្រើនបំផុតនៅឯណាក្នុងអាស៊ីអាគ្នេយ៍?

● ប័ណ្ណនិម្មិតសក្តិសមឥតខ្ចោះទៅនឹងការប្រើប្រាស់សម្រាប់គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច ឬពាណិជ្ជករអនឡាញផ្សេងទៀតនៅក្នុងបណ្ដាញពាណិជ្ជករទូទាំងសកលលោករបស់ Mastercard

● ប័ណ្ណនិម្មិតនេះ ក៏សក្តិសមឥតខ្ចោះក្នុងនាមជាប័ណ្ណធ្វើដំណើរ ដែលត្រូវបង់ប្រាក់មុន ដែលមានការទទួលយកនៅតាមពាណិជ្ជករនានារបស់ Mastercard ដែលមានទីតាំងលក់ ដែលប្រើប្រាស់ NFC នៅទូទាំងពិភពលោក។ អ្នកប្រើប្រាស់នឹងទទួលអត្ថប្រយោជន៍ពីលទ្ធភាពក្នុងការបញ្ចូលប្រាក់រូបិយប័ណ្ណផ្សេងៗគ្នានៅលើប័ណ្ណរបស់ខ្លួន ហើយសន្សំសំចៃលើសេវាប្រតិបត្តិការសាច់ប្រាក់ និងការប្ដូរប្រាក់ផងដែរ។

● ប័ណ្ណរូបវ័ន្តជាក់ស្ដែង នឹងសក្តិសមឥតខ្ចោះសម្រាប់អតិថិជន ដែលធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាមទីកន្លែង ដែលសេវាអ៊ិនធឹណិតមិនសូវល្អ ហើយសម្រាប់ការប្រើប្រាស់ក្នុងការទូទាត់លើការដឹកជញ្ជូនឆ្លងកាត់ដូចជាថ្លៃសំបុត្ររថភ្លើង ឬថ្លៃផ្លូវជាដើម។

៦) តើកាតនេះនឹងអាចប្រើបាននៅពេលណា?

● ក្រុមហ៊ុន Grab និង Mastercard រំពឹងថានឹងផ្តល់ជូនប័ណ្ណគណនីនេះនៅឆមាសទីមួយនៃឆ្នាំ ២០១៩ ដោយចាប់ផ្តើមដំបូងក្នុងប្រទេសសិង្ហបុរី និងហ្វីលីពីន ដែលសិង្ហបុរីតំណាងឲ្យប្រទេសដែលមានប្រជាជនប្រើគណនីធនាគារច្រើនជាងគេបំផុត (៩៨%) ហើយហ្វីលីពីនមានប្រជាជនប្រើគណនីធនាគារតិចជាងគេបំផុត (៣៤%) ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

● យើងនឹងធ្វើសេចក្តីប្រកាសនៅជុំវិញប្រទេសដទៃនៅពេលដែលត្រៀមខ្លួនរួចរាល់។

៧) តើអ្នកជំនួញនឹងទទួលប្រយោជន៍បានយ៉ាងដូចម្ដេច?

● ដោយពុំចាំបាច់មានការផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធ Mastercard នៅពេលនេះយើងនៅតែអាចផ្ដល់ឱកាសដល់ពាណិជ្ជករក្នុងការទទួលបានមូលដ្ឋានអ្នកប្រើប្រាស់របស់ Grab ដែលជាអ្នកប្រើប្រាស់វណ្ណៈកណ្ដាល ហើយកំពុងតែមានចំនួនកើនឡើង ដែលមូលដ្ឋានអ្នកប្រើប្រាស់នេះគ្រប់ដណ្ដប់លើទូរស័ព្ទ ១ គ្រឿងក្នុងចំណោមទូរស័ព្ទចល័ត 6 គ្រឿងក្នុងតំបន់អាស៊ីអាគ្នេយ៍។

● ជាមួយនឹងភាពជាដៃគូនេះ Grab និង Mastercard នៅតែបន្តផ្តល់ជូនអតិថិជននិង ពាណិជ្ជករនូវជម្រើសបង់ប្រាក់កាន់តែច្រើន និងសមត្ថភាពក្នុងការធ្វើប្រតិបត្តិការ ដោយសុវត្ថិភាព និងភាពងាយស្រួល។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]