អ៊ឺរ៉ុប៖ ថ្មីៗនេះសហភាពអ៊ឺរ៉ុបទើបតែយល់ស្របគំនិតគ្នាដោយការបោះឆ្នោតក្នុងការហាមមិនឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់របស់របរផ្លាស្ទិកទាំង៣យ៉ាងខាងក្រោមនេះត្រឹមឆ្នាំ២០២១ ដើម្បីចូលរួមការពារដល់បរិស្ថាននាពេលអនាគត។

របស់របរប្លាស្ទិកទាំងអស់មានដូចជា សម្លីត្បាល់ត្រចៀក ទុយោបឺត និង
ដបប្លាស្ទិកនឹងត្រូវបានហាមឃាត់យ៉ាងដាច់អហង្ការ។  មិនត្រឹមតែប៉ុណ្ណោះត្រឹមឆ្នាំ២០២៥ ពួកគេថែមទាំងមានគម្រោងប្រមូលដបប្លាស្ទិកប្រមាណ៩០ភាគរយក្នុងសហគមន៍អ៊ឺរ៉ុបទៅកែច្នៃជាវត្ថុប្រើប្រាស់ផ្សេងៗឡើងវិញទៀតផង។

សព្វថ្ងៃនេះគេឃើញមានថង់និងដបប្លាស្ទិកប្រមាណ ១៥០លានតោនដែលរសាត់អណ្តែតលើផ្ទៃសមុទ្រដែលវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ វាបានបំពុលទឹក ត្រី និង ជីវៈចម្រុះដ៏ច្រើនដែលរស់នៅក្នុងសមុទ្រ។  កាកសំណល់នៃជាតិប្លាស្ទិកគឺជាបញ្ហាដ៏ធំមួួយដែលពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខ។

ដូច្នេះហើយការដាក់បម្រាមមិនឲ្យប្រើប្រាស់របស់របរដែលផលិតចេញពីជាតិជ័រ
ប្លាស្ទិកនាឆ្នាំ២០២១ខាងមុខនេះគឺជាវិធានការដ៏សមប្រកបមួយដើម្បីចូលរួមការពារដល់ប្រព័ន្ធបរិស្ថាននាពេលខាងមុខ៕

ទុយោបឺតនឹងត្រូវហាមឃាត់
សម្លីត្បាលត្រចៀកនឹងត្រូវហាមឃាត់
ដបប្លាស្ទិកនឹងត្រូវបានហាមឃាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]