ថៃ៖ ជាការពិតណាស់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ តារាសម្ដែងថៃ កញ្ញា Pancake បានរក្សាទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែម ជាមួយនឹងគូស្នេហ៍វ័យចំណាស់ អស់រយៈពេលជាង៨ឆ្នាំហើយមកដែរ។

យ៉ាងណាមិញ នេះអាចជារឿងដ៏គួរឲ្យរំភើបមួយ សម្រាប់មហាជនអ្នកគាំទ្រ ស្របពេលដែលតារាស្រីថៃ កញ្ញា Pancake និងគូស្នេហ៍ខ្លួន បានបង្ហើបពីពេលវេលារៀបការ និងជាពិសេសគម្រោងជីវិតគ្រួសាររបស់ពួកគេផងដែរ។

ជាក់ស្ដែង យោងតាមបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ តារាសម្ដែងស្រី កញ្ញា Pancake បានឲ្យដឹងពីគម្រោងរៀបការរបស់ខ្លួនថា រូបនាង និងមិត្តប្រុសជាទីស្រលាញ់ បានព្រមព្រៀងគ្នាថានឹងត្រៀមចូលរោងជ័យ នៅពេលដែលនាងមានវ័យ៣៣ឆ្នាំ ហើយជាពិសេសជាងនេះទៅទៀតនោះ រូបនាងក៏គ្រោងនឹងសាងសង់ផ្ទះនៅក្នុងតំបន់ភ្នំ ពោរពេញទៅដោយធម្មជាតិ យ៉ាងខៀវស្រងាត់ ដើម្បីជាការត្រៀមនឹងសាងជីវិតគ្រួសារដ៏តូចមួយ ដែលពោរពេញទៅដោយសុភមង្គលផងដែរ។

គួរបញ្ជាក់ផងដែរថា បើរាប់ចាប់ពីពេលនេះទៅ ទោះបីជាសល់រយៈពេលជាង៣ឆ្នាំទៀតក៏ពិតមែន តែមហាជន និងបណ្ដាអ្នកគាំទ្រគូស្នេហ៍មួយគូនេះ ក៏បានសម្ដែងការត្រេកអរជាខ្លាំង ដោយកន្លងមកអ្នកគាំទ្រតែងតែប្រាថ្នា ចង់ឃើញគូស្នេហ៍មួយគូនេះ បានប្រើជីវិតគូរួមគ្នាផងដែរ៕ 

Pancake និងគូស្នេហ៍
Pancake និងគូស្នេហ៍
Pancake និងគូស្នេហ៍
Pancake និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]