ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីចូលប្រលង The Voice Kids រដូវកាលទី១ អតីតបេក្ខភាព ឃុយ ម៉ីហៀង បានរៀបរាប់ពីជីវិតដ៏កម្សត់ រហូតធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជានឹកអាណិតដល់រូបប្អូនយ៉ាងខ្លាំង។

មកទល់នឹងពេលនេះ ក្មេងស្រីដ៏កម្សត់រូបនេះក៏បានមករស់នៅទីក្រុងភ្នំពេញ ជាមួយនឹងផ្ទះជួលមួយកន្លែង ដែលកាលពីប៉ុន្មានខែមុននេះ ខ្មែរឡូត ក៏បានចុះទៅសាកសួរ និងផ្តល់បទសម្ភាសន៍ពីម្តាយនាងផ្ទាល់ផងដែរ។ ជាមួយគ្នានេះ អ្នកគាំទ្រក៏កាន់តែអាណិតដល់រូបប្អូនកាន់តែខ្លាំងឡើងថែមទៀត ក្រោយដឹងពីទុក្ខលំបាករបស់ប្អូន។

ផ្ទះឃុយ ម៉ីហៀង
ផ្ទះឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះបានបង្ហោះរូបភាពមួយសន្លឹក ដែលមានអត្ថន័យខ្លឹមសារយ៉ាង ចាក់ដោតយ៉ាងខ្លាំង។

ដោយក្នុងនោះដែរ ប្អូនបានបង្ហាញនូវទ្រព្យធន់ដែលខ្លួនមាន គឺកង់មួយដែលប្អូនបានជិះទៅសិក្សាយកចំណេះវិជ្ជាជារៀងរាល់ថ្ងៃ ដែលកង់មួយនេះមើលទៅប្អូនស្រីពិតជាស្រលាញ់ និងពេញចិត្តយ៉ាងខ្លាំង។ជាមួយគ្នានេះ សារនោះមានអត្ថន័យយ៉ាងដូច្នោះថា៖«កង់សំណព្វចិត្ត ឯងនៅជាមួយចែតាំងពីថ្នាក់ទី២មកម៉្លេះ ចែ មិនឲ្យឯងទៅណាឆ្ងាយពីចែទេ ចែនឹងរក្សារឯងទុក្ខរហូត។» 

អត្ថន័យខ្លីក៏ពិតមែន តែបានធ្វើឲ្យអ្នកគាំទ្រសរសើរដល់ប្អូនស្រី ដែលទោះបីជានៅក្មេងយ៉ាងណា តែចរិតប្រៀបបានដូចជាមនុស្សធំ ចេះគិតគូច្រើន មិនថារឿងរកលុយជួយម្តាយ និងរឿងផ្សេងៗទៀតនោះទេ៕

ឃុយ ម៉ីហៀង និងCoach
ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
កង់របស់ឃុយ ម៉ីហៀង
សារដែលនាងបានបញ្ចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង