អាមេរិក៖ ក្រោយចេញស៊េរីចុងក្រោយបំផុត ៣ គ្រឿងគឺ XR, XS, និង XS Max មិនទាន់បានប៉ុន្មានផង ឥឡូវនេះអ្នកឌីហ្សាញជនជាតិអ៊ីតាលីម្នាក់បានស្រមៃដល់រូបរាងទូរសព្ទ iPhone 11 ដែលជាឧបករណ៍ទំនាក់ទំនងដ៏ទំនើបបែបអនាគតនិយម ដោយបញ្ចូលប៊ិចមួយដើម និងកាមេរ៉ាប្រព័ន្ធខួរក្បាលសិប្បនិម្មិត (A.I) ទៀតផង។ 

កាមេរ៉ាខាងក្រោយ

អ្នកច្នៃម៉ូតទូរសព្ទដែលមានឈ្មោះថា Antonio de Rosa បាននឹកដល់រូបរាងនៃកំពូលឧបករណ៍អេឡិចត្រូនិក ដែលត្រូវបានដាក់ឈ្មោះថ្មីថា “Apple Phone” ដើម្បីឱ្យស៊ីគ្នាទៅនឹង Apple Watch (នាឡិកាអេផល) និង Apple TV (ទូរទស្សន៍អេផល) ដោយផ្អែកលើប្រព័ន្ធដែលអ្នកប្រើប្រាស់ចង់ឃើញ។

ប៊ិច Stylus

គួរឱ្យដឹងថា ប៊ិច (stylus) បន្ថែមថ្មីនេះមានលក្ខណៈស្រដៀងទៅនឹង S Pen របស់ Samsung ដោយប្រើប្រព័ន្ធ Bluetooth និងអាចប្រើជាតេឡេបញ្ជាផងដែរ។ វាអាចប្រើដើម្បីសរសេរឃ្លាខ្លីៗមួយភ្លែតៗនៅលើសំបកខាងក្រៅ ដែលអាចរលុបទៅវិញដោយខ្លួនឯង ដោយគ្មានបន្សល់ស្នាមដានអ្វីបន្តិចឡើយ។

ប៊ិចសរសេរលើសំបក ហើយរលុបស្វ័យប្រវត្តិ

រីឯកាមេរ៉ាដែលប្រើប្រព័ន្ធខួរក្បាលសិប្បនិម្មិត ត្រូវបានតម្លើងស្រដៀងនឹងទូរសព្ទ Google Pixel ខណៈផ្នែកក្រហូងនៃកាមេរ៉ា selfie ខាងមុខ នឹងត្រូវកែសម្រួល និងផ្លាស់ប្តូរទីតាំង ជាមួយប្រព័ន្ធសម្គាល់មុខអ្នកប្រើប្រាស់ដែលគេហៅថា Face ID 2 នៅចុងខាងលើ ផ្នែកខាងឆ្វេងនៃអេក្រង់។

កាមេរ៉ាមុខ និងក្រោយ

បន្ថែមពីនេះ កាមេរ៉ាអាចនឹងមានកញ្ចក់ (lens) ទំហំ ១២ មេហ្គាភិកស៊ែល ចំនួន៤ ក៏ដូចជាកាមេរ៉ាពង្រីកបង្រួមទំហំ ២០ មេហ្គាភិកស៊ែល ហើយអេក្រង់ទូរសព្ទជាប្រភេទ OLED ក្នុងកម្រិតច្បាស់ ៣,០០០ x ១,៣៨៦។

កាមេរ៉ាខាងមុខ

ក្រៅពីពណ៌មាស នៅមានពីរពណ៌ទៀតគឺ ពណ៌ខ្មៅក្រឹប និងប្រាក់រលោង។ ទោះយ៉ាងណា នេះគ្រាន់តែជារូបរាងដែលអ្នកឌីហ្សាញបានស្រមៃឃើញ និងកំពុងពិចារណាប៉ុណ្ណោះ។ កាលបរិច្ឆេទ និងរូបរាងថ្មីពិតប្រាកដយ៉ាងណានោះ គេមិនទាន់សម្រេចច្បាស់នៅឡើយទេ៕ 

កាមេរ៉ាខាងក្រោយ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]