ថៃ៖ ពិធីមង្គលការរបស់តារាស្រីស៊ិចស៊ី Janie ទើបតែបានបញ្ចប់ទៅកាលពីពេលថ្មីនេះប៉ុណ្ណោះ ដោយបានធ្វើឱ្យកក្រើកក្នុងវិស័យសិល្បៈប្រមូលផ្តុំវត្តមានតារាប្រុសស្រីល្បីៗមកចូលរួមជាច្រើននាក់។

វត្តមានតារាប្រុសស្រីល្បីៗមកចូលរួម

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមួយទៀតនោះគឺ ឈុតកូនក្រមុំក្នុងថ្ងៃរៀបការរបស់ Janie គឺមានដល់ទៅ ៧ ឈុតឯណោះ ដែលសុទ្ធតែជាឈុតសម្លៀកបំពាក់មកពីប្រ៊េនល្បីៗឈ្មោះ ដែលធ្លាប់មានប្រវត្តិល្បីល្បាញនៅលើពិភពលោកផងដែរ។

ជាក់ស្តែង ធ្លាប់តែឃើញនៅក្នុងរឿងពេលចុងបញ្ចប់តួឯកស្រីបានតុបតែងខ្លួនជាកូនក្រមុំយ៉ាងស្រស់ស្អាតរៀបអាពាហ៍ពិពាហ៍ជាមួយតួឯកប្រុស។ ប៉ុន្តែនៅក្នុងជីវិតពិតវិញ ពេលនេះ Janie ក៏បានរៀបចំមិនឱ្យចាញ់នៅក្នុងរឿងប៉ុន្មានដែរ និងត្រូវបានអ្នកគាំទ្រភាគច្រើនឱ្យងារនាងថាជាកូនក្រមុំស្រស់ស្អាត និងលេចធ្លោជាងគេប្រចាំឆ្នាំ ២០១៨ នេះ។

តោះចង់ដឹងថារ៉ូបកូនក្រមុំក្នុងថ្ងៃរៀបការរបស់ Janie មកពីប្រ៊េនល្បីៗណាខ្លះនោះយើងមកតាមដានទស្សនាទាំងអស់គ្នាដូចខាងក្រោម៖

១) ឈុតកូនក្រុំមកពីប្រ៊េន Poem ៖ ឈុតពណ៌សដ៏ស្រស់ស្អាតនេះ បានប្រើនៅក្នុងពិធីប្រពៃណីទទួលពរជ័យពីព្រះសង្ឃនៅពេលព្រឹក ដែលមានភាពសមសួន និងថ្លៃថ្នូរសមជាកូនក្រមុំពេញតួតែម្តង របស់តារាសម្តែងស្រី Janie។  

ឈុតកូនក្រុំមកពីប្រ៊េន Poem
ឈុតកូនក្រុំមកពីប្រ៊េន Poem
ឈុតកូនក្រុំមកពីប្រ៊េន Poem
ឈុតកូនក្រុំមកពីប្រ៊េន Poem

២) ឈុតកូនក្រមុំមកពីប្រ៊េន Sirivannavari ៖ ឈុតនេះក៏ប្រើនៅក្នុងពិធីពេលព្រឹកដែរ ដែលរួមមានដូចជា ពិធីបំពាក់ចិញ្ចៀន ស្រោចទឹកស័ង្ខ និងពិធីចុះអេតាស៊ីវិលផងដែរ។ ដោយឈុតកូនក្រមុំមួយនេះពិតជាមានប្រណីត ព្រោះមានប៉ាក់ឌិនរូបក្ងោកយ៉ាងស្រស់ស្អាតនៅពីខាងក្រោយជាស្នាដៃរបស់ជាងប្រណីត។ 

ឈុតកូនក្រមុំមកពីប្រ៊េន Sirivannavari
ពិធីបំពាក់ចិញ្ចៀន
ពិធីស្រោចទឹកស័ង្ខ
ពិធីចុះអេតាស៊ីីវិល

៣) ឈុតកូនក្រមុំមកពីប្រ៊េន Monique Lhuillier ៖ ឈុតនេះបានប្រើនៅក្នុងពិធីកាត់នំខេក និងទទួលភ្ញៀវកិត្តិយសចូលរួមអាហារពេលថ្ងៃត្រង់ ដោយជាម៉ូត Bridal-Spring-2019 ទើបនឹងចេញថ្មីៗផងដែរ ហើយឈុតនេះក៏មានតម្លៃជាង ៧ ពាន់ដុល្លារអាមេរិកឯណោះ។  

ឈុតកូនក្រមុំមកពីប្រ៊េន Monique Lhuillier
ឈុតកូនក្រមុំមកពីប្រ៊េន Monique Lhuillier
ពីធីពេលថ្ងៃត្រង់
ពីធីពេលថ្ងៃត្រង់

៤) ឈុតកូនក្រមុំមកពីប្រ៊េន Monique Lhuillier៖ មកពីប្រ៊េននេះដូចគ្នា ដោយ Janie បានស្លៀកវានៅពេល ធ្វើសន្និសីទថ្លែងកាសែតចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុក។ 

ឈុតកូនក្រមុំមកពីប្រ៊េន Monique Lhuillier
ពិធីថ្លៃងសន្និសីទកាសែត

៥) ឈុតកូនក្រមុំមកពីប្រ៊េន Nagara៖ ឈុតមួយនេះបានប្រើនៅថ្ងៃទី២ បន្ទាប់ពីរៀបការតាមប្រពៃណីចប់សព្វគ្រប់នៅថ្ងៃទី១។ ដោយ Janie បានស្លៀកឈុតនេះសម្រាប់ទៅឆ្លងពិធីរៀបការ ក៏ដូចជាក្រេបទឹកឃ្មុំ និងធ្វើដំណើរកម្សាន្តបន្តនៅកោះសាមុយបន្ថែមទៀតផងដែរ។ 

ឈុតកូនក្រមុំមកពីប្រ៊េន Nagara
ឈុតកូនក្រមុំមកពីប្រ៊េន Nagara
ឈុតកូនក្រមុំមកពីប្រ៊េន Nagara
ឈុតកូនក្រមុំមកពីប្រ៊េន Nagara

៦) ឈុតកូនក្រមុំមកពីប្រ៊េន Milin ៖ ឈុតនេះ Janie បានស្លៀកនៅក្នុងពិធីកាត់នំ និងទទួលទានអាហារពេលល្ងាចយ៉ាងរ៉ូមែនទិកជាមួយនឹងស្វាមី ព្រមទាំងមិត្តភក្តិជិតស្និទ្ធរបស់នាងទាំងអស់ ទន្ទឹមនឹងនេះក៏មានលំអរទៅដោយគ្រឿងលម្អនៅលើក្បាលនាងមកពីប្រ៊េនអលង្ការល្បីឈ្មោះ Activity One ទៀតផង។ 

ពិធីកាត់នំ
ញ៉ាំអាហារ
រាំលេង

៧) ឈុតកូនក្រមុំមកពីប្រ៊េន Vatanika ៖ ជាឈុតចុងក្រោយគេ ដែល Janie បានពាក់វាសម្រាប់នៅក្នុងពិធីជប់លៀង និងមើលកាជ្រួចនាពេលរាត្រីជាមួយនឹងស្វាមី និងមិត្តសម្លាញ់របស់ខ្លួន ដែលជាការបិទបញ្ចប់នូវពិធីរៀបការដ៏អធិកអធមមួយនេះរបស់នាងជាស្ថាពរ៕

ឈុតកូនក្រមុំមកពីប្រ៊េន Vatanika
ឈុតកូនក្រមុំមកពីប្រ៊េន Vatanika
ឈុតកូនក្រមុំមកពីប្រ៊េន Vatanika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]