ភ្នំពេញ៖ ត្រឹមតែមួយរយៈពេលដ៏ខ្លីតារាចម្រៀង រ័ត្ម រចនា ហាក់ដូចជាមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ក្រោយនាងបានលើកយកបទចម្រៀងពីដើម ក្នុងបទ«មេម៉ាយសប្បាយចិត្ត» មកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងការស៊ែរតៗគ្នា ថានាងពិតជាមានសម្លេងពីរោះខ្លាំង។

យ៉ាងណាមិញ បើក្រឡេកទៅមើលរូបសម្រស់របស់នាងវិញ ក៏ជាកត្តាមួយដែលចងចិត្តអ្នកគាំទ្រផងដែរ មិនថាការតែងខ្លួន ជាសម្លៀកបំពាក់បែបបុរាណ ឬក៏សម័យនោះទេ។

តែប្រិយមិត្តជាច្រើនពិតមិនទាន់ដឹងពី រូបសម្រស់របស់តារាទើបល្បីរូបនេះនោះទេ ដូច្នោះហើយ ខ្មែរឡូត នឹងបង្ហាញនូវរូបសម្រស់របស់នាងកាលពីប៉ុន្មានឆ្នាំមុន កាលមិនទាន់លេចមុខល្បីនៅក្នុងរង្វង់សិល្បៈ។ ជាមួយគ្នានេះដែរ ឃើញថារាល់រូបភាពនីមួយៗរបស់នាង នាពេលបច្ចុប្បន្ន និងពីមុនពិតជាខុសប្លែកពីគ្នាយ៉ាងខ្លាំង ។

ដែលបច្ចុប្បន្ននេះ មានរូបរាងកាន់តែស្អាតឡើង មិនថាការតែងខ្លួន ការស្លៀកពាក់ និងមុខមាត់របស់នាងនោះទេ ទោះបីជាបច្ចុប្បន្ននាងកាន់តែមានសាច់ជាងមុនយ៉ាងណាក្តី តែមើលទៅនៅស្អាតជាងមុនតែម្តង។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះបានឈរជើងនៅលើវិថីសិល្បៈអស់ពេលជាង២០ឆ្នាំមកហើយ តែក្រោយពីបានច្រៀងបទពីដើម«មេម៉ាយសប្បាយចិត្ត»នេះ ទើបធ្វើឲ្យនាងមានឈ្មោះល្បីខ្លាំង៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

រ័ត្ម រចនា នាពេលបច្ចុប្បន្ន
រ័ត្ម រចនា នាពេលបច្ចុប្បន្ន
រ័ត្ម រចនា នាពេលបច្ចុប្បន្ន
រ័ត្ម រចនា នាពេលបច្ចុប្បន្ន
រ័ត្ម រចនា នាពេលបច្ចុប្បន្ន
រ័ត្ម រចនា កាលមិនទាន់ល្បី
រ័ត្ម រចនា កាលមិនទាន់ល្បី
រ័ត្ម រចនា កាលមិនទាន់ល្បី
រ័ត្ម រចនា កាលមិនទាន់ល្បី
រ័ត្ម រចនា កាលមិនទាន់ល្បី
រ័ត្ម រចនា កាលមិនទាន់ល្បី
រ័ត្ម រចនា កាលមិនទាន់ល្បី
រ័ត្ម រចនា កាលមិនទាន់ល្បី
រ័ត្ម រចនា កាលមិនទាន់ល្បី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]