បរទេស៖ ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo បានធើ្វការបង្ហោះនូវរូបភាពមួយដ៏មានអត្ថន័យជាមួយលោក Sir Alex Ferguson មុនពេលដែលរូបគេធើ្វការចាកចេញពីទឹកដីអង់គ្លេស ទៅកាន់ប្រទេសអ៊ីតាលីវិញ។ 

Cristiano Ronaldo

Ronaldo បានដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះរបស់ក្រុមសេះបង្កង់ Juventus ទៅលើក្រុមបិសាចក្រហម Manchester United នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល H ពានរង្វាន់ UEFA Champions League កាលពី២ថៃ្ងមុន។

១គ្រាប់គត់ដែលកើតឡើងក្នុងការប្រកួតនោះ គឺធើ្វបានដោយខែ្សប្រយុទ្ធឆ្នើមជម្រើសជាតិអាហ្សង់ទីន កីឡាករ Dybala ធើ្វការស៊ុតបញ្ចូលទី ក្រោយការបោះបាល់ចូលតំបន់គ្រោះថ្នាក់ រួចក៏ប៉ះនឹងជើងរបស់ Cuadrado។ 

Dybala

មុនចាកចេញពីទីក្រុង Manchester ឆ្ពោះទៅប្រទេសអ៊ីតាលីវិញ Ronaldo បានឆ្លៀតទៅសួរសុខទុក្ខបុរសម្នាក់ដែលកសាងកេរ្ដិ៍ឈ្មោះរបស់គេឲ្យល្បីមកទល់បច្ចុប្បន្ន គឺលោក Sir Alex Ferguson។

ក្នុងនោះកីឡាករវ័យ៣៣ឆ្នាំ បានធើ្វការបង្ហោះរូប និងខ្លឹមសារមួយចំនួនថា៖

«គ្រូបង្វឹកដ៏អស្ចារ្យ ហើយក៏ជាមនុស្សដ៏ល្អមួយរូបដែរ។ លោកបានបង្រៀនខ្ញុំគ្រប់យ៉ាង ទាំងក្នុងនិងក្រៅទីលាន។ វាពិតជារំភើបដែលអាចឃើញគាត់ក្នុងសភាពដ៏ល្អ, Boss»៕

Ronaldo បង្ហោះរូបជាមួយ Sir Alex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]