បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Paris Saint Germain កីឡាករ Neymar បានប្រញាប់ដើរចេញពីទីលានដោយមិនខ្ចីចាប់ដៃជាមួយអ្នកណាទាំងអស់ មិនតែប៉ុណ្ណោះរូបគេថែមទាំងទៅទាត់ដបទឹកស៊ុតមួយជើងឡើងហោះទៅលើថែមទៀតផង មុនពេលដែលគេចាកចេញពីទីលានប្រកួតយប់មិញនេះ។

Neymar

ការប្រកូតនៃក្របខណ្ឌ Champions League យប់មិញនេះក្រុម Paris Saint Germain បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុតែប៉ុណ្ណោះក្រោយពីស្មើគ្នាជាមួយក្រុម Napoli ក្នុងលទ្ធផល ២-២។

ការប្រកួតនៅតង់ទី ១បានតែ ២៩នាទីខ្សែប្រយុទ្ធ Lorenzo Insigne បានបើកការនាំមុខ១ គ្រាប់មុនឲ្យក្រុមភ្ញៀវ ប៉ុន្តែខ្សែការពារ Mário Rui បានស៊ុតបញ្ចូលទីខ្លួនឯងជួយឲ្យ PSG តាមបានស្មើមកវិញ។

ចូលដល់ការប្រកួតនៅក្នុងវគ្គទី ២ នៅនាទីទី៧៧ ខ្សែប្រយុទ្ធ Dries Mertens បានស៊ុតគ្រាប់នាំមុខឲ្យក្រុម Napoli សារជាថ្មី តែអ្វីគ្រប់យ៉ាងត្រូវបានរលាយទៅវិញនៅនាទីទី៩០+៣ ដោយការស៊ុតយ៉ាងល្អពីខ្សែបម្រើ Ángel Di María ។ 

Neymar
Ángel Di María

ការប្រកួតកាលពីយប់មិញនេះខ្សែប្រយុទ្ធ Neymar ហាក់មិញសប្បាយចិត្តចំពោះទម្រង់លេងរបស់គេនោះទេ ជាពិសេសគឺការដណ្ដើមបាល់គ្នាស៊ុតនៅមុខទីជាមួយមិត្តរួមក្រុមគេខ្សែប្រយុទ្ធ Edinson Cavani ពោលគឺគ្រាន់តែចប់ការប្រកួតភ្លាមគេឃើញខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ ដើរចេញពីទីលានទាំងទឹកមុខមិនសប្បាយចិត្ត ហើយថែមទាំងទៅទាត់ដបទឹកស៊ុតដែលដាក់នៅមុខទ្វារចេញពីទីលានប្រកួត និងមិនបាបចាប់ដៃជាមួយនរណាទាំងអស់សូម្បីគ្រូបង្វឹករបស់គេក៏ដោយ៕

Neymar
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]