អង់គ្លេស៖ ការមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីពីមួយប្រកួតទៅមួយប្រកួតរបស់ខែ្សប្រយុទ្ធ Romelu Lukaku កាន់តែខ្លាចជាបញ្ហាប្រឈម និងមានការបារម្ភមួយយ៉ាងខ្លាំង។ នេះបើតាមសម្ដីរបស់គ្រូបង្វឹក លោក Jose Mourinho។ 

Romelu Lukaku

Lukaku នៅតែមិនអាចរកគ្រាប់បាល់បាន ជាពិសេសនៅក្នុងជំនួបពេលដែល Man Utd បរាជ័យទៅលើក្រុមសេះបង្កង់ Juventus ក្នុងដីខ្លួនឯងដោយលទ្ធផល ១-០ ក្នុងការប្រកួតសន្សំពិន្ទុពូល H នៃពានរង្វាន់ UEFA Champions League កាលពីយប់ថៃ្ងចន្ទ ចូលថៃ្ងអង្គារ កន្លងទៅ។

ក្រោយបញ្ចប់ការប្រកួត គ្រូបង្គោលសញ្ជាតិព័រទុយហ្គាល់ បានឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលចោទសួរទៅលើទម្រង់លេងរបស់ Lukaku ថា៖ «Lukaku ជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយដែលចង់ជួយក្លឹបឲ្យអស់ពីសមត្ថភាព ប៉ុន្តែមួយរយៈចុងក្រោយនេះ គេមិនបានបង្ហាញទម្រង់លេងឲ្យល្អនោះទេ។ មិនត្រឹមតែរកគ្រាប់បាល់មិនបានទេ សូម្បីតែចលនាការប៉ះបាល់ ហើយការផ្សារភ្ជាប់ជាមួយក្រុមក៏មិនល្អដែរ»។ 

Romelu Lukaku

សូមបញ្ជាក់ថា ឆ្លងកាត់ការបង្ហាញខ្លួនក្នុងការប្រកួតចំនួន ១៣ប្រកួតគ្រ់កម្មវិធីរដូវកាលនេះ Lukaku រកបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ ដែលនេះជាបញ្ហាចម្បងមួយរបស់ក្លិប៕ 

លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]