ភ្នំពេញ៖ ក្នុងពិធីប្រកាសជាផ្លូវការនៃការតែងតាំងគ្រូបង្វឹកលោក Leonardo Vitorino កាលពីម្សិលមិញ បុរសសញ្ជាតិប្រេស៊ីលនេះបានអំពាវនាវដល់អ្នកគាំទ្របាល់ទាត់ទាំងអស់ថា ប្រសិនបើកីឡាករលេងមិនឈ្នះការប្រកួតទេ សូមកុំហៅពួកគេថាជា Idol អី។ 

Leonardo Vitorino

ក្នុងពិធីដែលរៀបចំឡើងនៅក្នុងកីឡដ្ឋាន RSN របស់ក្រុមជើងឯកលីកកំពូលកម្ពុជា ៦សម័យ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បាននិយាយសង្កត់ធ្ងន់ទៅលើកីឡាករមួយចំនួនដោយពុំលាក់លៀមអ្វីឡើយ ដោយបញ្ជាក់ថា កីឡាករកម្ពុជាភាគច្រើន នៅពេលដែលចាញ់ការប្រកួត គឺតែងតែបង្ហោះរូបក្នុងបណ្ដាញសង្គម ហើយធើ្វការសុំអភ័យទោសដល់បងប្អូន រួចអ្នកគាំទ្រ comment ទៅវិញថា មិនអីទេ idol, ឯអ្នកខ្លះថា ធើ្វបានល្អហើយ មិនអីទេ។ល។

លោកបាននិយាយថា នៅក្លិបប្រេស៊ីលដែលលោកធើ្វការ ពេលដែលកីឡាករចាញ់ការប្រកួត ទាំងគ្រូបង្វឹក គឺគ្មានអ្នកណាម្នាក់មានអារម្មណ៍បង្ហោះរូបអ្វីនោះទេ ហើយក៏បដិសេធមិនឲ្យអ្នកគាំទ្រហៅថា idol ដែរ លុះត្រាតែឈ្នះការប្រកួត។ 

សូមបញ្ជាក់ថា លោក Leonardo Vitorino ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធើ្វការបណ្ដេញចេញពីតំណែងកាលពីឆ្នាំមុន ក្រោយដឹកនាំក្រុមគោរព្រៃត្រឹមតែ១០ខែ។ ក្រោយពីអស់ការងារធើ្វនៅស្រុកខែ្មរ រូបលោកបានកាន់ការងារជាប្រធានបច្ចេកទេសនៅក្លឹប Ceara Sporting Club មុននឹងត្រលប់មកកម្ពុជា ក្លាយជាគ្រូភ្នំពេញក្រោន៕ 

ពិធីតែងតាំងលោក Leonardo Vitorino
ថ្នាក់ដឹកនាំក្លិបភ្នំពេញក្រោន

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]