ភ្នំពេញ៖ តារាសម្តែងស្រី សុខ សោម៉ាវត្តី កំពុងតែសាងជីវិតឯកជនរបស់នាង ឲ្យកាន់តែស្រស់បំព្រង ពីមួយថ្ងៃទៅមួយថ្ងៃ មិនថាជីវិតការងារ និងរឿងស្នេហារបស់នាង។

ក្នុងនោះដែរ បើងាកមើលជីវិតគ្រួសាររបស់ តារាស្រីរូបនេះបន្តិច គឺមានប្រិយមិត្តមួយចំនួន ប្រាកដជាបានដឹងថា សុខ សោម៉ាវត្តី មានបងប្អូនស្រី ចំនួន២នាក់ទៀត ដែលមានរូបសម្រស់ស្រដៀងនឹងនាងខ្លះៗដែរ។ ប៉ុន្តែអ្នកអាចនឹងមិនដែលឃើញ ពីរូបសម្រស់នាង និងប្អូនៗរបស់នាង កាលនៅពីតូចប៉ុន្មានទេ ថាមានមុខមាត់បែបណា។

ថ្ងៃនេះខ្មែរឡូត បានគាស់កកាយ នូវរូបថតចាស់ៗរបស់ វត្តី និងប្អូនៗនាង កាលពីតូច ដែលអាចឲ្យឃើញថា សម្រស់របស់ពួកគេ កាលពីពេលនោះ ក៏ស្រស់ស្អាត និងគួរឲ្យក្នាញ់យ៉ាងខ្លាំង ជាមួយនឹងទម្រង់មុខពេញៗរបស់ពួគគេ។ ហើយចំណុចនេះ ក៏អាចបញ្ជាក់បានថា សម្ផស្សរបស់ពួកគេ មិនថា វត្តី និងប្អូនៗ គឺស្អាតតាំងពីក្មេង ហើយបើប្រៀបធៀបបច្ចុប្បន្ន ក៏គ្រប់យ៉ាង គ្មានការកែប្រែផងដែរ ជាសម្រស់ធម្មជាតិពិតៗ៕

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
បងប្អូនរបស់នាង
បងប្អូនរបស់នាង
បងប្អូនរបស់នាង
កាលបងប្អូន និងនាង នៅពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី