ថៃ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយថា តារាសម្តែងស្រីរូបស្រស់ Newclear កំពុងតែពពោះកូនប្រុសម្នាក់ ដែលដាក់ឈ្មោះរួចជាស្រេចថា ថៃកា រង់ចាំតែដល់ថ្ងៃសម្រាលតែប៉ុណ្ណោះ។ 

ប៉ុន្តែការទន្ទឹងរង់ចាំមកដល់ថ្ងៃនេះទៅហើយ កូនក្នុងផ្ទៃរបស់នាងនៅតែមិនទាន់សម្រាលមកទៀត ជាហេតុធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ។

ក្នុងនោះផងដែរ តាមរយៈរូបភាពដែល Newclear តែងតែផុសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង បានធ្វើឱ្យលោក Petjah ជាស្វាមីបានចូលមកខមមិនថា «ថៃកា អាយុនៅក្នុងផ្ទៃម្តាយគ្រប់បាន ១០ ខែហើយណា៎កូន» តែមិនព្រមកើតមកសោះ បែបនេះសង្ស័យតែត្រូវវះកាត់ហើ​យ។ 

ទន្ទឹមនឹងនេះអ្នកគាំទ្ររបស់ តារាសម្តែងស្រី Newclear ក៏បាននាំគ្នាជូនពរនាងឱ្យឆាប់សម្រាលកូនឆាប់ៗនេះ និងប្រកបទៅដោយសុវត្ថិភាព ព្រមទាំងសុខភាពល្អទាំងម្តាយទាំងកូនផងដែរ៕ 

ទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

Newclear
Newclear
Newclear
Newclear
Newclear
Newclear និង Petjah
Newclear និង Petjah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]