អេស្ប៉ាញ៖ លោក Ernesto Valverde គ្រូបង្វឹកក្លិបអ្នកមានបុណ្យ FC Barcelona បាននិយាយថា ការអវត្តមានខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងធ្វើឲ្យក្រុមរបស់លោកដែលនឹងត្រូវប្រកួតនៅក្នុងក្របខណ្ឌ Champions League យប់នេះ អាចមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងបំផុត។

Ernesto Valverde
Lionel Messi

អតីតគ្រូបង្វឹកក្រុម Athletic Club នេះបានបង្ហាញអំពីក្តីបារម្មណ៏យ៉ាងខ្លាំងសម្រាប់ការប្រកួតដ៏សំខាន់មួយនេះ ដែលក្រុមរបស់លោកនឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លូនដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវដែលមកពីអ៊ីតាលី Inter Milan នៅម៉ោង ២រំលងអាធ្រាត្រ។

លោក Valverde បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបនៅយប់នេះថា៖ «ជាការពិតណាស់ការអវត្តមានរបស់ Messi គឺនឹងធ្វើឲ្យពួកយើងរងផលប៉ះពាល់យ៉ាងខ្លាំង។ វាជាការប្រកួតប្រជែងមួយបើសិនជាពួកយើងចង់យកឈ្នះនៅក្នុងការប្រកួតនេះ។ យើងមានការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះគេ ហើយពួកយើងពិតជាពិបាកនៅពេលដែលយើងត្រួវលេងដោយគ្មានរូបគេ។ ទោះជាយើងមានកីឡាករដើម្បីជំនួស Messi មែន ប៉ុន្តែយើងត្រូវធ្វើការផ្លាស់ប្តូរទាំងលំបាក ដោយសារតែដៃគូរប្រកួតរបស់យើងគឺជាក្រុមខ្លាំង»។

Lionel Messi
Lionel Messi

យ៉ាងណាមិញ លោក Ernesto Valverde បានបន្តនិយាយអំពីស្ថានភាពរបស់ក្រុម Inter Milan ថា៖ «ពួកយើងគិតថាគូប្រជែងរបស់យើង(នៅទីនេះ) ពួកគេនឹងបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់យប់នេះព្រោះរដូវកាលថ្មីនេះពួកគេធ្វើបានល្អ ពោលគឺពួកគេបានឈ្នះដល់ទៅ ៧ប្រកួតជាប់ៗគ្នាឯណោះ ដូច្នេះការប្រកួតនៅយប់នេះខ្ញុំជឿជាក់ថាពួកគេមិនឲ្យយើងឈ្នះដោយស្រួលៗនោះទេ»៕

Ernesto Valverde
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]