ថៃ៖ សម្រាប់វិស័យសិល្បៈក្នុងប្រទេសថៃ នៅពេលដែលពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយ ចំពោះតម្លៃខ្លួនរបស់ពួកគេសម្រាប់ថតផ្សាយពាណិជ្ជកម្ម ថតរឿងឬចូលរួមកម្មវិធីផ្សេងៗ ក៏ស៊ីថ្លៃមិនក្រោមខ្ទង់ម៉ឺនដុល្លារនោះដែរ។

ដោយឡែក ចំពោះតារាល្បីៗមួយចំនួនទាំងនោះ ពួកគេមិនត្រឹមតែមានតម្លៃខ្លួនខ្ពស់ខ្លាំងនោះទេ រីឯចំណែកកូនៗវ័យក្មេងរបស់ពួកគេវិញ ក៏មានហាងឆេងខ្លាំងមិនចាញ់ពួកគេប៉ុន្មាននោះដែរ។លើសពីនេះទៅទៀត ដោយសារតែពួកគេមានរូបសម្រស់ស្រស់ស្អាត ស្រស់សង្ហាពីធម្មជាតិ និងថែមទាំងមានចំណេះដឹងផ្នែកខាងនិយាយភាសាអង់គ្លេសបានល្អខ្លាំងផងនោះ បានទាក់ទាញឲ្យអ្នកដឹកនាំកម្មវិធី មិនថាក្នុង ឫក្រៅស្រុកនោះទេ ប្រាកដជានឹងមិនអាចមើលរំលងពីសមត្ថភាព រួមទាំងទេពកោសល្យរបស់ពួកគេបាននោះឡើយ។

យ៉ាងណាមិញ រីឯចំពោះតម្លៃខ្លួនដែលផលិតករបានផ្ដល់ឲ្យពួកគេក្នុងតម្លៃខ្ពស់នោះ ចំពោះការថតស្ពតពាណិជកម្មមួយ ពួកគេអាចទទួលបានប្រាក់ចំណូលចន្លោះពី២ទៅ៤លាន ហើយរីឯចំពោះការសម្ដែងរឿងវិញផលិតករបានផ្ដល់ឲ្យចន្លោះពី៥ទៅ១០លានបាត ដែលនេះស្ទើរតែស្មើនឹងតម្លៃខ្លួនរបស់តារាល្បីៗមួយចំនួន ទៅហើយ៕

ចង់ជ្រាបថាមាន កូនប្រុសស្រីតារាល្បីៗណាខ្លះ សូមទស្សនាខាងក្រោម៖ 

១.Ryna កូនស្រី តារាសម្ដែងជំនាន់ឆ្នាំ៩០ Oil Thana 

កូនស្រី Thana
កូនស្រី Thana

២.Nirin កូនស្រី តារាសម្ដែងNing Panita 

កូនស្រី Panita
កូនស្រី Panita

៣.Fiat កូនស្រី តារាសម្ដែងPak Jeela 

កូនស្រី​ Jeela
កូនស្រី​ Jeela

៤. PatPachata កូនប្រុសច្បង តារាស្រីNina

កូនប្រុស Nina
កូនប្រុស Nina

៥.Ally កូនស្រីរបស់តារាសម្ដែងប្រុស Amarin Nitipon

កូនស្រី Amarin Nitipon
កូនស្រី Amarin Nitipon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]