អង់គ្លេស៖ តាមរយៈជ័យជម្នះ ៣-០ កាលពីយប់មិញនេះ ក្រុមមេឃខៀវ Manchester City បានក្លាយទៅជាក្រុមអង់គ្លេសដំបូងគេដែលបានយកឈ្នះទៅលើក្រុម Shakhtar Donetsk នៅលើទឹកដីរបស់ពួកគេ ។

ក្រុម Manchester City

ក្រុម Manchester City បានបង្កើតនៅប្រវត្តិសាស្រ្តកាន់តែច្រើនឡើងៗ ដោយបានក្លាយទៅជាក្រុមអង់គ្លេសដំបូងគេដែលអាចផ្តួលក្រុមកំពុងឡើងជើង Shakhtar Donetsk នៅក្នុងការប្រកួតក្របខណ្ឌ Champions League នៅលើទឹកដីប្រទេសអ៊ុយក្រែន ។

ជាមួយគ្នានេះដែរ នៅក្នុងពានរង្វាន់ក្របខណ្ឌ Premier League និងពានរង្វាន់ Carabao Cup នារដូវកាល ២០១៨-១៩ ក្រុមម្ចាស់ការពារដំណែងជើងឯកក្របខណ្ឌលីកកំពូលរបស់អង់គ្លេសនេះក៏ធ្វើបានយ៉ាងល្អផងដែរ ពោលគឺនៅក្នុងរដូវកាលថ្មីនេះពួកគេមិនទាន់ស្គាល់រសជាតិថាចាញ់នោះឡើយទេ។

យ៉ាងណាមិញ នៅក្នុងការប្រកួតយប់មិញនេះពួកគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយអាចយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Donetsk ដល់ទៅ ៣គ្រាប់ដែលក្នុងនោះ គ្រាប់បាល់ទី ១គឺធ្វើបានដោយកីឡាករ David Silva នៅនាទីទី ៣០ហើយគ្រាប់បាល់ទី ២ដោយកីឡាករ Aymeric Laporte នៅនាទីទី ៣៥ និងគ្រាប់ទី៣ ធ្វើបានដោយកីឡាករ Bernardo Silva នៅនាទី ៧០។

David Silva
Aymeric Laporte
Bernardo Silva

គួរឲ្យដឹងថា ក្រុមមេឃខៀវ Manchester City នឹងត្រូវបន្តដំណើរទៅជួបក្រុម Tottenham ក្នុងក្របខណ្ឌ Premier League នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ មុននឹងបន្តទៅជួបក្រុម Southampton, West Ham និងក្រុម Manchester United នៅចុងខែ វិច្ឆិកា ខាងមុខនេះ៕

Raheem Sterling
ក្រុម Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]