ថៃ៖ បែកបាក់គ្នាហើយ ឬលែងលះគ្នាហើយ ក៏មិនបានមានន័យថាត្រូវតែផ្តាច់ទំនាក់ទំនង និងមនោសញ្ចេតនាជាមួយគ្នាចោលទាំងស្រុងដែរ។ ជាក់ស្តែងនៅក្នុងពិភពលោកនេះមិនខ្វះទេនូវគូស្នេហ៍ និងគូស្វាមីភរិយា ដែលបានបែកបាក់គ្នាហើយ តែនៅតែអាចរាប់អានគ្នាបាន ដោយមិនខ្វល់ពីរឿងអតីតកាល។

ដូចគូស្វាមីភរិយាតារាល្បីៗទាំង ៤ គូនេះ ទោះបីជាបច្ចុប្បន្នបានបញ្ចប់ជីវិតជាប្តីប្រពន្ធជាមួយគ្នាជាស្ថាពរទៅហើយ យ៉ាងណាក្តីក៏ពួកគេនៅតែស្រលាញ់រាប់អានគ្នាដូចបងប្អូនដូច្នោះដែរ។ 

រួមមានដូចជា៖

១) តារាសម្តែងស្រី Aff Taksaorn និងលោក Songkran ៖ ទោះបីជាបានបិទឆាកស្នេហាក្នុងឋានៈជាស្វាមីភរិយា តែអ្នកទាំងពីរនៅតែមានការរាប់អានគ្នាជាធម្មតា ដោយលោក Songkran នៅតែរក្សាទំនាក់ទំនង និងអាចមកជួបកូនស្រីខ្លួនបានជានិច្ចក្នុងការបំពេញតួនាទីជាឪពុក ព្រោះពាក្យថាជាប្តីប្រពន្ធអាចបញ្ចប់បាន តែខ្សែលោហិតជាឪពុកកូនមិនអាចកាត់ផ្តាច់បានឡើយ។   

Aff Taksaorn និងកូនស្រី
Songkran និងកូនស្រី

២) តារាសម្តែងប្រុស Krirkphol និង Chayada ៖ ក៏បានបញ្ចប់មនោសញ្ចេតនាជាប្តីប្រពន្ធជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ តែពួកគេក៏បានត្រលប់មកនៅក្នុងឋានៈជាមិត្តភក្តិល្អនឹងគ្នាវិញ ដោយបានបំពេញតួនាទីជាឪពុកម្តាយរបស់កូនប្រុសបានយ៉ាងល្អជាទីបំផុត ទោះបីជាបច្ចុប្បន្ននេះ Krirkphol បែកទៅមានភរិយាថ្មីទៅហើយយ៉ាងណាក្តី។ 

Krirkphol និង Chayada ក្នុងថ្ងៃកំណើតកូនប្រុស
Krirkphol និង Chayada ក្នុងថ្ងៃកំណើតកូនប្រុស

៣) តារាសម្តែងប្រុស Tao Somchai និង Myria ៖ ការលែងលះគ្នារបស់អ្នកទាំងពីរបានធ្វើឱ្យកក្រើកវិស័យសិល្បៈយ៉ាងខ្លាំង តែទោះបីជាបានបញ្ចប់ឈ្មោះជាប្តីប្រពន្ធ ក៏បច្ចុប្បន្ននេះពួកគេបានរក្សានូវមិត្តភាពដ៏រឹងមាំ មិនថា Myria បានក្លាយទៅជាភរិយារបស់តារាសម្តែង Aum Atichart ហើយលោក Tao Somchai ក៏មានភរិយាថ្មីផងដែរ។ 

Tao Somchai និង Myria ពេលជួបគ្នា
Myria និង Aum Atichart ថ្ងៃរៀបការ

៤) តារាសម្តែងស្រី Chanokwanun និង Cheathavuth ៖ អ្នកទាំងពីរបានបញ្ចប់សម្ព័ន្ធភាពជាគូស្វាមីភរិយាគ្នាជាស្ថាពរ តែចំពោះចំណងមិត្តភាពវិញនៅតែមានឱ្យគ្នាទៅវិញទៅមក មិនធ្លាប់បាត់បង់ផងដែរ។ ជាក់ស្តែងអ្នកទាំងពីរបានបំពេញតួនាទីជាឪពុកម្តាយកូនៗយ៉ាងល្អ និងផ្លាស់ប្តូរមើលថែទាំកូនប្រុសស្រី មិនឱ្យមានចន្លោះ ឬខ្វះខាតអ្វីនោះឡើយ។ 

Chanokwanun និង Cheathavuth ពេលជួបគ្នា
Chanokwanun និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]