ភ្នំពេញ៖ ថ្មីៗនេះដោយឃើញពីភាពខ្វះខាតរបស់តារាកំប្លែងជើងចាស់ តាចេក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ បានឧបត្ថម្ភម៉ូតូ ១ គ្រឿង ភ្ជាប់នឹងរ៉ឺម៉កថ្មីសន្លាង ព្រមទាំងភេសជ្ជៈជាច្រើនកេសទៀតដល់ តាចេក ដោយសង្ឃឹមថា វាអាចជួយសម្រាលការលំបាក និងការខ្វះខាតដល់លោកតាចេក និងជាមធ្យោបាយសម្រាប់អូសរ៉ឺម៉កទៅលក់ភេសជ្ជៈ។ 

ក្នុងនោះដែរលោកតាបានបង្ហោះសារយ៉ាងសប្បាយចិត្តឥតឧបមា ប្រាប់អ្នកទាំងអស់គ្នាថា៖

«ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ដោយបានការជួយឧបត្ថម្ភពីក្រុមហុនភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ ដោយលោកបានឃើញក្រុមគ្រួសារខ្ញុំជួបការលំបាកខ្វះខាតនូវមធ្យោបាយសម្រាប់អូសរឺុម៉កទៅលក់ភេសជ្ជៈ ពីព្រោះម៉ូតូក៏ចាស់ ហើយក៏បណ្ដាលឱ្យឆេះពីរដង រឺុម៉កវិញក៏ចាស់ខ្លាំងដែរ ពីព្រោះពឹងលើការលក់ដូវិញ គ្រានតែដោះស្រាយក្នុងគ្រួសារតែប៉ុណ្ណោះ បើសន្សំលុយទិញក៏មិនដឹងថ្ងៃណាបានដែរ។ មកដល់ថ្ងៃនេះក្រុមហ៊ុនភសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ បានជួយភេសជ្ជៈ ១០ កេសរួមទាំងម៉ូតូ ១ គ្រឿងភ្ជាប់នឹងរ៉ឺម៉កថ្មីសន្លាងដល់ខ្ញុំ ជាមធ្យោបាយក្នុងការអូសទៅលក់ក្រុមគ្រួសារខ្ញុំសប្បាយរីករាយខ្លាំងណាស់។ សូមថ្លែងអំណរអគុណដល់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ ទទួលបានការគាំទ្រពីអតិថិជន និងរកចេះតែមានបានរីកចម្រើនទៅមុខរហូត។ ខ្ញុំ និងគ្រួសារសូមជូនពរដល់ក្រុមហុនភេសជ្ជៈប៉ូវកម្លំាង ហ្សូរ៉ាស់ និងសហការីបុគ្គលិកទាំងអស់ សូមជួបតែសេចក្ដីសុខចម្រើន និងបានអាយុយឺនយូរតរៀងទៅ»។

សម្រាប់វីដេអូលម្អិត៖ 

ភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ តែមួយគត់ ដែលចម្រាញ់ចេញពីមើមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ៕

ម៉ូតូ និងរ៉ឺម៉កថ្មីពីហ្សូរ៉ាស់
ម៉ូតូថ្មីតាចេកឧបត្ថម្ភពីហ្សូរ៉ាស់
ម៉ូតូថ្មីតាចេកឧបត្ថម្ភពីហ្សូរ៉ាស់
ម៉ូតូថ្មីតាចេកឧបត្ថម្ភពីហ្សូរ៉ាស់
ភេសជ្ជៈ ហ្សូរ៉ាស់
ម៉ូតូចាស់តាចេក
ម៉ូតូចាស់តាចេក
ក្រុមគ្រួសារតាចេក និងក្រុមការងារហ្សូរ៉ាស់
សាររបស់តាចេកលើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក