អ្នកដឹងទេថា ស័ង្កសី មិនត្រឹមជាពពួកលោហៈដែលត្រូវបានគេយកទៅផលិតជាសំភារៈប្រើប្រាស់នោះទេ  វាថែមទាំងមានជាទម្រង់ម៉ូលេគុលល្អិតៗដែលជាប្រភេទសារធាតុរ៉ែម៉្យាងដែលរាងកាយយើងត្រូវការ។

កង្វះនៃសារធាតុស័ង្កសី ក៏អាចនាំមកនូវផលវិបាកជាច្រើ់នផងដែរ រាប់តាំងពី ជ្រុះសក់ បញ្ហាប្រព័ន្ធរំលាយអាហារ ងាយហត់អស់កម្លាំង បាត់បង់លំនឹងអរម៉ូន ប្រព័ន្ធភាពស៊ាំធ្លាក់ចុះ ប្រព័ន្ធប្រសាទចុះខ្សោយ និងបញ្ហាមិនងាយសះមុខរបួស។ 

ការទទួលទានរបបអាហារដែលមានលំនឹង និងផ្តល់សារធាតុចិញ្ចឹម ជាកត្តាមួយដ៏សំខាន់សម្រាប់សុខភាព។ ដូចគ្នាផងដែរសារធាតុរ៉ែស័ង្កសី អាចរកបាននៅក្នុងម្ហូបអាហារដែលយើងបរិភោគប្រចាំថ្ងៃដូចជា ស៊ុត សាច់មាន់ ផ្សិត ត្រីសាម៉ុង យ៉ាអ៊ួរ បន្លែបៃតង និងគ្រាប់ធញ្ញជាតិជាដើម។

ដូច្នេះខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៦យ៉ាង ទទួលបានពីការបរិភោគអាហារសំបូរជាតិស័ង្កសី

១. រក្សាលំនឹងអរម៉ូន

អ្នកដឹងទេថាអរម៉ូនភេទដើរតួនាទីយ៉ាងសំខាន់បង្កកំណើតនៃទារក។ សារធាតុដែក មានអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះសុខភាពនៃប្រព័ន្ធអង់ដូគ្រីន ដោយជួយដល់ដំណើរការនៃការផលិតអរម៉ូនភេទ (តេស្តូស្តេរ៉ូន និងអេស្ត្រូសែន) ទាំងបុរសនិងស្ត្រី។

ការធ្លាក់ចុះនៃអរម៉ូនតេស្តូស្តេរ៉ូនរបស់បុរស អាចបណ្តាលឲ្យលទ្ធភាពបង្កកំណើតក៏តិចតួចដែរ។ ចំណែកអរម៉ូនអេស្ត្រូសែនរបស់ស្រ្តីវិញ ដើរតួនាទីយ៉ាងចំបងក្នុងសុខភាពនៃការបង្កកំណើតផងដែរ។ អរម៉ូននេះតិចពេក ឬច្រើនពេកសុទ្ធតែអាចប៉ះពាល់ទៅដល់វដ្តរដូវ  អារម្មណ៍  រដូវឆាប់អស់ បញ្ហាបង្កកំណើត និងជាពិសេសអាចបណ្តាលឲ្យវិវឌ្ឍកោសិកាមហារីកទៀតផង។

ទើបហេតុនេះហើយបានជាយើងតែងឮគេថា ស្រ្តីមានផ្ទៃពោះចាំបាច់ត្រូវទៅទទួលយកថ្នាំជាតិដែកពីមជ្ឈមណ្ឌលសុខភាព ក្នុងអំឡុងពេលប៉ុន្មានត្រីមាសដំបូងនៃការបង្កកំណើត ដើម្បីការលូតលាស់ធម្មតាសម្រាប់ទារកក្នុងផ្ទៃ។

រូបតំណាង

២. ប្រឆាំងនឹងជំងឺមហារីក

សារធាតុដែកជាភ្នាក់ងារប្រឆាំងការរលាក និងសារធាតុពុលទាំងឡាយយ៉ាងមានប្រសិទ្ធភាព។ វាជួយដល់ការប្រឆាំងនឹងរ៉ាឌីកាល់សេរីផលិតដោយកោសិកាយើងផ្ទាល់និងមកពីកត្តាខាងក្រៅ ដែលបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ទ្រង់ទ្រាយ និងដំណើរការធម្មតានៃកោសិកា ហើយកត្តានេះហើយជាមូលហេតុចំបងនៃជំងឺមហារីក។

ហេតុនេះជាតិដែកបានចូលរួមចំណែកដល់ការផលិតកោសិកាថ្មី ប្រឆាំងនឹងកោសិកាមហារីកពីការផលិត និងបញ្ឈប់ការីកលូតលាស់នៃកោសិកាមហារីកទៀតផង។

រូបតំណាង

៣. ល្អសម្រាប់សុខភាពបេះដូង

ស័ង្កសី ជាតម្រូវការនៃកោសិការបស់សរសៃឈាម ដោយវាមិនត្រឹមតែកាត់បន្ថយបញ្ហារលាក និងប្រតិកម្មអុកស៊ីតកម្មដែលអាចបំផ្លាញសរសៃឈាមប៉ុណ្ណោះទេ វាថែមទាំងបានជួយរក្សាកម្រិតធម្មតានៃសម្ពាធឈាមនិងបរិមាណនៃសារធាតុកូលេស្តេរ៉ុលផងដែរ។ កត្តាទាំងនេះសុទ្ធតែជំរុញដល់ដំណើរការដ៏ប្រសើរនៃចរន្តឈាមដែលល្អយ៉ាងខ្លាំងសម្រាប់សុខភាពបេះដូង។

រូបតំណាង

៤. ប្រឆាំងនឹងបញ្ហារាគរូស

គេបានសិក្សាឃើញថា កង្វះនៃសារធាតុរ៉ែស័ង្កសី អាចបង្កបញ្ហារុំារ៉ៃនៃប្រព័ន្ធរំលាយអាហារ និងបង្កបញ្ហារាគរូសញឹកញាប់។ ដូច្នេះការបំពេញបន្ថែមនៃសារធាតុរ៉ែមួយនេះនឹងជួយដោះស្រាយបាន។

រូបតំណាង

៥. ជំនួយដល់ប្រព័ន្ធរំលាយអាហារក្នុងការស្រូបយកសារធាតុចិញ្ចឹម

សារធាតុស័ង្កសីបានចូលរួមចំណែកមួយផ្នែកដែរ ក្នុងការបំបែកសារធាតុស្ករ(គ្លុយកូស)ពីចំណីអាហារ ដើម្បីប្រើប្រាស់ក្នុងការផលិតថាមពលសម្រាប់ដំណើរការទាំងមូលនៃរាងកាយ(ថាមពលATP)។ ដូច្នេះកង្វះនៃស័ង្កសីក៏ងាយឲ្យយើងហត់និងចេះតែអស់កម្លាំងដែរ។

រូបតំណាង

៦. ល្អសម្រាប់សុខភាពថ្លើម

អាហារបំប៉ននៃសារធាតុស័ង្កសីត្រូវបានគេសិក្សាឃើញថា វាបានជួយកាត់បន្ថយហានិភ័យនៃការបង្ករោគ និងការរលាកនៃសរីរាង្គថ្លើម។ ស័ង្កសី អាចជួយលាងសម្អាតថ្លើម ដោយកាត់បន្ថយនូវសារធាតុពុល រ៉ាឌីកាល់សេរីដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនៃថ្លើម៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]