បរទេស៖ ម្ចាស់ទ្បាន Tesla ម្នាក់បានចែករំលែកវីដេអូអំពីចោរពីរនាក់បានលួចយកទ្បានរបស់គាត់បានយ៉ាងងាយស្រួល។

រូបតំណាង

តាមប្រភពបានរាយការណ៍ថា លោកមានឈ្មោះ Antony Kennedy គឺជាម្ចាស់ទ្បាន Tesla Model S ដែលមានតម្លៃជាង ៧៥,០០០ ដុល្លារ ហើយកាលពីយប់ប្រហែលម៉ោង ១:២៤ ទៀបភ្លឺ ថ្ងៃទី ២១ ខែតុលាកន្លងទៅនេះ មានចោរពីរម្នាក់បានលួចយកទ្បានរបស់គាត់បានយ៉ាងងាយស្រួលដោយគ្រាន់តែចំណាយពេល ៣ នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ ទ្បាន Tesla គឺជាទ្បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាខ្ពស់ មិនប្រើប្រាស់កូនសោដូចជាទ្បានយើងធម្មតាទេ ពោលគឺប្រើប្រាស់តេទ្បេបញ្ជា ហើយមានសុវត្ថិភាពជាទីបំផុត ប៉ុន្តែបែរជាចោរពីរនាក់នេះធ្វើស៊ីបានយ៉ាងងាយស្រួលទៅវិញ។ 

យោងតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យដឹងថា ពួកចោរមានគ្នាពីរនាក់ ហើយបានលួចយកទ្បាននេះត្រឹមតែរយៈពេល ៣ នាទីប៉ុណ្ណោះដោយគ្រាន់តែប្រើប្រាស់ថេប្លេតដើម្បីចាប់យកសញ្ញាពីតេទ្បេបញ្ជារបស់ម្ចាស់ទ្បាន រួចអាចដោះសោចូលទៅក្នុងទ្បាននេះបានយ៉ាងងាយស្រួល។ យ៉ាងណាមិញទ្បាន Tesla គឺមិនប្រើប្រាស់ប្រេងឥន្ធនៈទេ ពោលគឺត្រូវសាកថ្ម ហើយបន្ទាប់មកពួកចោរមានភាពលំបាកបន្តិចដើម្បីដោះខ្សែសាកពីទ្បាននេះ ប៉ុន្តែដោយគ្រាន់តែចំណាយពេលប្រមាណ ២ នាទី ចោរទាំងនេះក៏អាចដោះវាបាន រួចជិះទៅបាត់ដោយសុវត្ថិភាព៕

ទ្បានដែលត្រូវចោរពីរនាក់នេះលួច

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]