ថៃ: កាលពីពេលប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រី Janie ចូលរោងការ ជាមួយលោក Mickey ក្រោយពីពេលបានទាក់ទងគ្នា អស់មួយរយៈពេលខ្លី​ ក្នុងនោះដែរ ពិធីរៀបមង្គលការរបស់ពួកគេ ក៏ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានភ្ញៀវកត្តិយស សុទ្ធសឹងតែជាមនុស្សលំដាប់កំពូលធំៗ ជាច្រើ់ននាក់។

Janie

តែយ៉ាងណាមិញ ទន្ទឹមនឹងភាពសប្បាយរីករាយនៃការជួបជុំមិត្តភក្តិទាំងអស់គ្នានោះ មហាជនគ្រប់ៗគ្នា ក៏មិនបានប្រទះឃើញវត្តមានរបស់កញ្ញា​ Cris Horwang️️️️️️ ដែលធ្លាប់ជាមិត្តភក្តិស្លាប់រស់របស់ Janie នោះទេ។ 

Janie

ហើយជាមួយនឹងចម្ងល់ទាំងអស់នេះ ក៏មិនទាន់មាន ខាងស្វាមីខ្លួនណាម្នាក់ បានធ្វើការចេញមុខមកបកស្រាយ នោះទេ។ ក៏ប៉ុន្តែ សម្រាប់រឿងរ៉ាវឈ្លោះគ្នាបែកផ្សែង កាលពីពេលឆ្នាំទៅនេះ ពួកគេទាំងពីរនាក់ ក៏មិនទាន់បានត្រូវរ៉ូវគ្នាវិញ ដូចដើម ផងដែរ។

Janie

ហេតុដូច្នោះ នេះប្រហែលជាមូលហេតុដែលនាំឲ្យ Janie មិនអញ្ជើញ Cris Horwang️️️️️️ ចូលរួមក្នុងកម្មវិធីរៀបមង្គលការរបស់ខ្លួនឡើយ។​ ហើយក្នុងនោះដែរ​ ទំនាក់ទំនងរបស់ពួកគេទាំងពីរ ក៏លែងមានពាក្យថា មិត្តភក្តិល្អជាមួយគ្នាទៀត នោះទេ៕

Cris Horwang️️️️️️
Janie
Janie និង Cris Horwang️️️️️️
Janie និង Cris Horwang️️️️️️

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]