រុស្ស៊ី៖ ទឹកប្រាក់វាល់លានដុល្លារកំពុងរង់ចាំការប្រកួតរវាង Khabib Nurmagomedov និង Floyd Mayweather ខណៈអ្នកទាំង២ កំពុងមានការវាយប្រហារគ្នាទៅវិញទៅមកតាមរយៈពាក្យសម្ដីមួយចំនួន ដែលពួកគេធើ្វការបង្ហោះកាលពីពេលថ្មីៗនេះ។ 

Khabib (ស្ដាំ)

អ្នកលេងក្នុងទ្រុងមិនដែលចាញ់ ដែលទើបបំបាក់ Conor McGregor ឲ្យសុំចុះចាញ់កាលពីខែមុននោះ បានធើ្វការហៅអតីតម្ចាស់ខែ្សក្រវ៉ាត់ប្រដាល់ពិភពលោក ៥សម័យ ឲ្យមកធើ្វការប្រកួតក្នុងទីក្រុង Las Vegas។

ពេលនេះតារាឆ្នើម MMA កំពុងតែត្រូវបានអ្នកគាំទ្រជាច្រើន ជាពិសេសប្រិយមិត្ដរបស់ពួកគេក្នុងប្រទេសកំណើតរុស្ស៊ី បានធើ្វការគាំទ្រឲ្យមានការប្រកួតនេះកើតឡើង ខណៈអ្នកតំណាងរបស់ Mayweather ក៏បានជួបពិភាក្សាជាមួយ Khabib ដោយផ្ទាល់ផងដែរ។  

Floyd Mayweather

គេជឿថា ការប្រកួតរបស់ពួកគេទាំង២ នឹងអាចលេចចេញជារូបរាងបានហើយនឹងទាក់ទាញទស្សនិកជនឲ្យចូលរួមទស្សនាផ្ទាល់យ៉ាងតិចចំនួន ១០ម៉ឺននាក់នៅកីឡដ្ឋាន Luzhniki ហើយនឹងបំបែកកំណត់ត្រាការផ្សាយផ្ទាល់កម្មវិធីផេ្សងៗទៀត៕ 

Khabib បំំបាក់ Conor
Floyd បំបាក់ Conor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]