កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្ត បានដឹងរួចមកហើយ មួយរយៈក្រោយមកនេះ សមាជិកក្រុមចម្រៀងបុរស ល្បីឈ្មោះ BTS កំពុងស្ថិតនៅក្នុង រយៈពេលនៃ ការប្រគំតន្រ្តីទេសចរ ពិភពលោករបស់ខ្លួន នៅក្រៅប្រទេស។

កាលពីថ្ងៃម្សិលមិញនេះ ពួកគេក៏បានបង្ហោះរូបភាពជាច្រើន ខណៈដែលពួកគេ កំពុងស្ថិតនៅក្នុងប្រទេសបារាំង ដែលរូបភាពទាំងនោះ បង្ហាញពីការដើរលេងកម្សាន្ត ជុំវិញទីក្រុងប៉ារីស មុនពេលដែល ពួកគេត្រូវត្រលប់មក ប្រទេសកូរ៉េ ដែលជាទឹកដីកំណើតវិញ។ 

រូបភាព Suga

ក្នុងនោះដែល សមាជិកក្នុងក្រុមម្នាក់ គឺ Suga ជាសមាជិកដែលកម្រនឹង បង្ហោះរូបមួយដំណើរកំសាន្ត បែបនេះណាស់។ ការបង្ហោះរបស់លោក បានធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែ ទេសភាព និងទីតាំងដែលលោក បានថតរូបនោះទេ សូម្បីតែសម្លៀកបំពាក់ ១ឈុត ដែលលោកស្លៀកក្នុងថ្ងៃនោះ ក៏ត្រូវអ្នកគាំទ្រ បើកបង្ហាញពីតម្លៃផងដែរ។

រូបភាព Suga
រូបភាព Suga

ជាក់ស្ដែង អាវយឺតពណ៌ខ្មៅដែលលោកពាក់ គឺ Back Skull L/S Tee -lacquer- (MJ18P02-TS120) មានតម្លៃ ៥១៤ ដុល្លារ។ 

រូបភាព អាវ

អាវក្រៅពណ៌ក្រហម គឺ MASTERMIND WORLD DAMAGED SKULL CHECK FLANNEL SHIRT មានតម្លៃ ១,៨៩៥ ដុល្លារ។

រូបភាព អាវ

ចំណែកស្បែកជើង គឺ BALENCIAGA speed Trainer តម្លៃ ៥៩៥ ដុល្លារនិងបួកពណ៌ខៀវ តម្លៃ ១៧៦ ដុល្លារ។ 

រូបភាព ស្បែកជើង

សរុបទាំងអស់គឺ ជាង ៣ពាន់ដុល្លារ សម្រាប់ ១ឈុត ដែល ស្លៀកពេលដើរលេង នៅក្នុងប្រទេស បារាំង កាលពីម្សិលមិញនេះ៕

រូបភាព Suga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]