អេស្ប៉ាញ៖ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Julen Lopetegui ក្លិប Real Madrid បានរកឃើញជ័យជម្នះសារជាថ្មីបន្ទាប់ពីយកឈ្នះក្រុម Viktoria Plzen ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតសន្សំពិន្ទុនៅក្នុងពូល G នៃក្របខណ្ឌ Champions League ។

ក្រុម Real Madrid

ក្រោយពីរងបរាជ័យ៤ លើកក្នុងចំណោម៥ប្រកួតចុងក្រោយនេះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ អាចនឹងត្រូវប្រឈមមុខយ៉ាងខ្លាំងទៅនឹងការបាត់បង់ការងារក្រោយពីលោកមិនអាចជួយក្រុមឲ្យធ្វើបានដូចកាលពីគ្រងជើងឯកក្របខណ្ឌ Champions League នៅរដូវកាលមុន។

យ៉ាងណាមិញ រូបលោកអាចកែស្ថានការណ៍បានក្នុងការប្រកួតយប់មិញ ដោយនៅតង់ទី ១ ខ្សែប្រយុទ្ធ Karim Benzema បានតែតបាល់បញ្ចូលទីឲ្យក្រុម Real Madrid នាំមុខតាំងពីនាទីទី ១១ ឲ្យលទ្ធផលនេះដែរបានរក្សារហូតឈានចូលតង់ទី ២ ខ្សែការពារ Marcelo បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ទៀតនៅនាទីទី ៥៩ ខណៈដែលក្រុម Viktoria Plzen បានវាយបកតាមរហូតធ្វើបានដោយខ្សែបម្រើ Patrik Hrošovský នៅនាទីទី ៧៩ ហើយលទ្ធផល ២-១ នេះក៏រក្សារហូតដល់បញ្ចប់ការប្រកួតតែម្តង។

Karim Benzema
Marcelo

គួរឲ្យដឹងថា ក្រុម Real Madrid នឹងត្រូវបន្តដំណើររបស់ពួកគេទៅលេងនៅក្នុងទឹកដីក្រុម Barcelona នៅចុងសប្ដាហ៍នេះជាបន្ត ខណៈដែលការប្រកួតនេះគឺជាជំនួបដ៏ធំជាងគេក្នុងពិភពបាល់ទាត់របស់ប្រទេសអេស្ប៉ាញ៕ 

Karim Benzema
Marcelo
ក្រុម Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]