អង់គ្លេស៖ ក្រុមសេះបង្កង់ Juventus បានបន្ដភាពខ្លាំងរបស់ខ្លួនក្នុងពានរង្វាន់ UEFA Champions League សប្ដាហ៍ទី៣ ដោយអាចយកឈ្នះក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ។

នៅក្នុងតងទី១ ក្រុមភ្ញៀវហាក់ធ្វើការសម្រុកខ្លាំងជាង ដោយបានដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ។ នៅនាទី១៧ ខែ្សប្រយុទ្ធឆ្នើមជម្រើសជាតិអាហ្សង់ទីន កីឡាករ Dybala បានធើ្វការស៊ុតបញ្ចូលទីបំបែកពងមាន់បានសម្រេច ក្រោយការបោះបាល់ចូលតំបន់គ្រោះថ្នាក់ រួចក៏ប៉ះនឹងជើងរបស់ Cuadrado។

នៅក្នុងទី២ ក្រុមម្ចាស់ផ្ទះហាក់កែប្រែទម្រង់លេង និងធើ្វការសម្រុកជាងតង់ទី១ ប៉ុន្ដែការសម្រុកនោះហាក់ដូចមិនមានប្រសិទ្ធិភាពនោះទេ ពោលគឺមិនស៊ុតចំគោលដៅច្បាស់ៗនោះទេ។

លទ្ធផល ១-០ បានរក្សារហូតដល់ចប់ការប្រកួត ដែលធើ្វឲ្យក្រុមខ្លាំងរបស់អ៊ីតាលី Juventus យកឈ្នះក្រុមម្ចាស់ផ្ទះ Manchester United ដោយលទ្ធផល ១-០ បន្ដយកបាន ៣ពិន្ទុ សម្រាប់ពូល H៕  

Man Utd 0-1 Juventus
Man Utd 0-1 Juventus
Man Utd 0-1 Juventus
Man Utd 0-1 Juventus
Man Utd 0-1 Juventus
Man Utd 0-1 Juventus
Man Utd 0-1 Juventus
តារាងពិន្ទុសម្រាប់ពូល H

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]