ភ្នំពេញ៖ ជាការពិតណាស់ ស្ទើរតែគ្រប់តារាទាំងអស់ តែងតែចូលសិល្បៈ សុទ្ធតែចង់ល្បីល្បាញខ្លាំង ហើយក៏ចង់បានការគាំទ្រពីសំណាក់មហាជនផងដែរ។ ដូច្នេះទើបពួកគេ តែងព្យាយាមធ្វើយ៉ាងណា ដើម្បីឈានទៅរក គោលដៅកំពូល នៅក្នុងវិថីសិល្បៈ។

ប៉ុន្តែក្នុងនោះ ក៏មានតារាមួយចំនួន អាចនិយាយបានថា ជារឿងសំណាងមួយផងដែរ ដែលគ្រាន់តែពួកគេ ចូលថតតែវីដេអូចម្រៀងតែមួយប៉ុណ្ណោះ ពួកគេអាចមានឈ្មោះបោះសម្លេងបានយ៉ាងលឿនបំផុត។ ជាមួយគ្នានោះដែរ ភាពល្បីល្បាញលឿននោះ ក៏បានដោយសារតែទេពកោសល្យ ក្នុងការសម្តែងរបស់ ពួកគេ និងរូបសម្រស់ផងដែរ ព្រោះថា បើមិនមានផ្នែកទាំងអស់នេះ គឺប្រាកដជា មិនអាចមានកេរ្តិ៍ឈ្មោះក្នុងសិល្បៈនោះទេ។

ចង់ដឹងថា តារាណាខ្លះ ល្បីលឿន គ្រាន់តែបានថតវីដេអូចម្រៀងតែមួយ ពេលពួកគេចូលសិល្បៈដំបូង តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) ម៉ូនីកា៖ តាមការពិតទៅ តារាស្រីរូបនេះ ជាតារាម៉ូដែលពីដំបូង តែដោយសារតែនាងបានបានថតសម្តែងបទចម្រៀង «អែនអន» តែមួយបទតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះរបស់នាង ក៏ឡើងជាលំដាប់ រហូតពេលនេះ មានម្ចាស់សម្អាងការ ឬម្ចាស់ស្ពត ជាច្រើន បានហៅនាងថត ជារឿយៗផងដែរ។ 

ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា

២) ម៉ារី៖ ពីដំបូងឡើយ ស្រីស្អាត ម៉ារី មិនសូវគេស្គាល់ប៉ុន្មានទេ តែដោយសារតែនាង បានថតបទចម្រៀងមួយ បានធ្វើឲ្យសន្ទុះនៃអ្នកស្គាល់នាងឡើងជាលំដាប់។ ជាពិសេស នៅពេលនេះ នាងក៏មានការមមាញឹកក្នុងការថតឈុតខ្លីៗ បែបកំប្លែងៗផង និងជាថៅកែស្រីវ័យក្មេង លក់ផលិតផលផង។

ម៉ារី
ម៉ារី
ម៉ារី

៣) អាវី៖ អាចស្គាល់ពី តារាហ្វេសប៊ុក និងតារាស៊ិចស៊ី អាវី ដែលនាង កំពុងតែទទួលបានការចាប់អារម្មណ៍ពីហ្វេន។ ជាពិសេស កាលពីដំបូងឡើយ នាងត្រូវបានគេស្គាល់ខ្លាំងក្នុងសិល្បៈ តាមរយៈបទ «អតីត» ដែលនាងដើរជាតួកាច និងដណ្តើមសង្សារ ពីសុខ សោម៉ាវត្តី ហើយក្រោយមក កេរ្តិ៍ឈ្មោះនាងកាន់តែល្បីៗទៅ៕

អាវី
អាវី
អាវី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)