ភ្នំពេញ៖ នាយប់ម្សិលមិញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ តារាកំប្លែង និងជាចម្រៀង​វ័យក្មេង លោក នាយ ចឺម បានជួបទុក្ខដ៏ធំមួយ ខណៈពេលដែលលោកយាយជាទីគោរពស្រលាញ់ បានទទួលមរណភាព។

ជាក់ស្ដែង សម្រាប់ការចាកចេញគ្មានថ្ងៃវិលត្រលប់របស់លោកយាយលើកនេះ បានធ្វើឲ្យ លោក នាយ ចឺម មានក្ដីរន្ធត់ចិត្ត និងសោកស្ដាយជាខ្លាំង ព្រោះតែមិននឹកស្មានថា ខ្លួនត្រូវបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័សបែបនេះឡើយ។

យ៉ាងណាមិញ ដោយក្នុងនោះ តារាប្រុសរូបនេះ ក៏បានបង្ហោះរូបភាព អមជាមួយនឹងសារមួយ ដោយបានរាយរាប់ពីទុក្ខសោករបស់ខ្លួនផងដែរ ដោយរូបលោកបានរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តថា៖ «ចៅមកមិនទាន់ដង្ហើមយាយ សូមអោយវិញ្ញាណក្ខន្ធ លោកយាយទៅកាន់សុខគតិភព ចៅស្រលាញ់លោកយាយ ចៅកំពុងតែប្រឹងរកលុយដើម្បីសង់ផ្ទះអោយធំនឹងបានយកលោកយាយទៅនៅជាមួយឪពុកម្តាយចៅ អីឡូវចៅសង់ផ្ទះបាន៧៥ភាគរយ ហើយ លោកយាយទៅចោលចៅបាត់ លោកយាយអត់ចាំនៅផ្ទះថ្មីជាមួយចៅទេ» ។

ជាមួយនឹងសារដ៏កម្សត់មួយនេះ បានធ្វើឲ្យមហាជនជាច្រើន ខ្លោចចិត្តអាណិត តារាប្រុសរូបនេះជាខ្លាំង ដោយក្នុងនោះ ពួកគេក៏មិនភ្លេចផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះផងដែរ៕ 

ទិដ្ឋភាពបុណ្យយាយ នាយ ចឺម
ទិដ្ឋភាពបុណ្យយាយ នាយ ចឺម
ទិដ្ឋភាពបុណ្យយាយ នាយ ចឺម
សារ​ នាយ​ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម