អង់គ្លេស: ក្រោយស្រលាញ់គ្នាអស់រយៈពេល ១៤ ឆ្នាំ Matt Peranee បានចែកផ្លូវគ្នាជាមួយអតីតមិត្តប្រុស លោក Pat Tavirus ហើយរឿងរ៉ាវនេះ ក៏សឹងតែធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា ស្នេហារបស់ពួកគេ អាចឈានដល់ដំណាក់កាលបែបនេះសោះ។

Matt Peranee

ទន្ទឹមនឹងដែរ បន្ទាប់ពីបានឆ្លងកាត់មេរៀនស្នេហាដល់កំសត់នេះ Matt Peranee តែងតែចំណាយពេលវេលារបស់ខ្លួន នាពេលសម្រាកពីការងារ ទៅធ្វើការដើរលេងលំហែកាយ និងចិត្តជារឿយៗ។

Matt Peranee

ជាក់ស្តែង កាលពីពេលប៉ុន្មានថ្ងៃមុននេះ​ កញ្ញា ក៏បានធ្វើដំណើរកម្សាន្តរយៈពេលខ្លី នៅឯប្រទេសអង់គ្លេស ជាមួយមិត្តភក្តិសម្លាញ់ប៉ុន្មាននាក់់។ លើសតែពីនោះទៅទៀត កញ្ញា ក៏បានធ្វើការចែកចាយនូវកម្រងរូបភាពស្អាតៗនៅទីនោះ ជូនមកកាន់អ្នកគាំទ្ររបស់ខ្លួន ថែមទៀតផង។  

Matt Peranee

តែយ៉ាងណាមិញ​ ទោះបីជា នាពេលបច្ចុប្បន្ន កញ្ញាមិនទាន់អាចស្វែងរកឃើញដៃគូស្នេហាថ្មី ដែលសាកសមជាមួយកញ្ញាបាននៅឡើយ នោះទេ ប៉ុន្តែកញ្ញា ក៏បានព្យាយាមប្រើប្រាស់ជីវិតម្នាក់ឯង នាពេលនេះ​ បានយ៉ាងល្អប្រសើរជានិច្ច ផងដែរ៕

ទស្សនារូបភាពរបស់កញ្ញា ទាំងអស់គ្នា:

Matt Peranee
Matt Peranee
Matt Peranee
Matt Peranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]