រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ឆ្កែ​១​ក្បាល​​​ដេញ​តាម​ខាំក្មេង​ប្រុស​ម្នាក់​និង​ក្មេង​ស្រី​ម្នាក់​ដែល​ជា​បងប្អូន​បង្កើត​និង​គ្នា បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ។​ បន្ទាប់​មក​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ កងពលតូច​លេច​៧០ បាន​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​ ។​ ចំណែក​ស្ត្រី​ជា​ម្ដាយ​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ ​ឱ្យ​​ជួយ​អន្តរាគមន៍ ហៅ​ម្ចាស់​ឆ្កែ​ខាងលើ​ ដើម្បី​ដោះស្រាយ​គ្នា ។

ខណៈ​នោះ​ ម្ចាស់​ឆ្កែ​​​បាន​ទទួលស្គាល់​ថា ​ឆ្កែ​​​ខ្លួន​បាន​​ខាំ​​​ក្មេង​ប្រុស​ ដោយ​មិន​ទទួលស្គាល់​ថា ​ឆ្កែ​ខាំ​ក្មេង​ស្រី​ដែល​ជា​បង​ឡើយ ​ដែល​ហេតុការណ៍​បាន​កើត​ឡើងជា​បន្តបន្ទាប់ ​កាលពី​វេលាម៉ោង​១២​ថ្ងៃត្រង់​ទី​១៩ និង​វេលា​ម៉ោង​៥​ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះទាំង​២​នាក់​នោះ បងស្រី​ឈ្មោះ ហេង សក្ក​ណា អាយុ​៧​ឆ្នាំ របួស​លើ​ផ្ទៃមុខ និង​ភ្នែក​ខាងស្ដាំ ចំណែក​ប្អូន​ឈ្មោះ ហេង សំណាង អាយុ​៣​ឆ្នាំ រង​របួស​មុត​បំពង់.ក ថ្ពាល់ និង​ត្រចៀក ។ មាន​បងប្អូន​៣​នាក់ និង​មាន​ម្តាយ​ឈ្មោះ ប៊ុ​ន ចាន់​ណា អាយុ​៣១​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោង​ចក្រ ជា​ស្ត្រី​ម៉េ​ម៉ា​យ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​២​អា ជាន់​ទី​១ ភូមិ​កើតហេតុ​ខាងលើ​។​និង​មាន ស្រុក​កំណើត ភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​១៩ ​តុលា ខណៈ​ដែល​ម្ដាយ​ចេញ​ទៅ​ធ្វើការ​រោងចក្រ​បាត់ កូនប្រុស​និង​កូនស្រី​របស់​គាត់​នៅផ្ទះ​ ។​ ពេល​នោះ​ ត្រូវ​បាន​ឆ្កែ​អ្នក​ជិតខាង​ដេញ​ខាំ​កូនស្រី​ម្នាក់​របស់​គាត់​ដល់​បរិវេណ​ផ្ទះ​ជួល​ដែល​គាត់​ស្នាក់​នៅ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ។​ ខណៈនោះ​ មិន​ទាន់​បាន​ដោះស្រាយ​គ្នា​ផង ស្រាប់តែ​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្កែ​ដដែល​នោះ​បាន ដេញ​ខាំ​កូនប្រុស​របស់​គាត់​ម្នាក់​ទៀត បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​រសៀល​ថ្ងៃ​ទី​២០​ដដែល​នោះ ​ស្ត្រី​ជា​ម្ដាយ​បាន​យក​រឿង​នេះ​ប្រាប់​លោក​មេ​ភូមិ​និង​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឲ្យ​ជួយ​អន្តរាគមន៍​។​ភ្លាម​ៗ​នោះ​នគរបាល​បាន ហៅ​ម្ចាស់​ឆ្កែ​ឲ្យ​ជួប​សម្រួល​គ្នា​ជាមួយ ស្ត្រី​ជា​ម្ដាយ​និង​ឲ្យ​ទទួលខុសត្រូវ លើ​កូន​របស់​គាត់​ទាំង​២​នាក់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ប៉ុន្តែ​ពេល​នោះ​មិន​ត្រូវ​គ្នា​ទេ​ ទើបការ​ដោះស្រាយ​បាន​អូស​បន្លាយពេល​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២៣ ​តុលា​ នេះ ទើប​ជួប​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣​បន្ត​ទៀត​។

ខណៈនោះ​ ​ម្ដាយ​ក្មេង​រង​គ្រោះ​បាន​ទាមទារ​សំណង​ចំនួន​២​ពាន់​​ដុល្លារ ប៉ុន្តែ​ភ្លាម​ៗ​ខាង​ម្ចាស់​ឆ្កែ​សង​ត្រឹមតែ​២០០​ដុល្លារ​ប៉ុណ្ណោះ​ ។ ​ដោយសារ​តែ​មិន​ត្រូវ​គ្នា​ ទើប​ម្ដាយ​ក្មេង​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ ហើយ​ក្រោយមក​ខាង​ម្ចាស់​ឆ្កែ​បាន​ព្រម​សង​ឡើង​ដល់​៥០០​ដុល្លារ ប៉ុន្តែ​ម្ដាយ​ក្មេង​រង​គ្រោះ​នៅ​តែ​មិន​ព្រម​ទទួលយក​ដដែល​ទើប​នគរបាល​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តែ​ម្ដង ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]