ចិន៖ ថ្មីៗនេះ តារាចម្រៀងប្រុស Kris អតីតសមាជិកក្រុម Exo និង តារាស្រី Victoria មេក្រុមចម្រៀង F(x) បានក្លាយជាគណកម្មការ នៅក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពមួយ របស់ប្រទេសចិនមួយដែលមានឈ្មោះថា «The Next Top Bang» ។

យ៉ាងណាមិញ ក្នុងកំឡុងពេលកំពុងវាយតម្លៃដាក់ពិន្ទុ ក្នុងនោះក៏មានបេក្ខនារីម្នាក់ បានលើកយកនូវបទចម្រៀងមួយបទរបស់ក្រុម Exo ចំណងជើងថា «Overdose» មកច្រៀងជាVersion ភាសាចិន ដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ដែលពិសេសនោះ បើសម្លឹងមើលទឹកមុខរបស់ Kris ឯនេះវិញ គឺឃើញថាលោក បានចាប់ផ្តើមប្រែប្រួលទឹកមុខ ហាក់បីដូចជាញញឹមបែបឆ្គងៗ និងមិនសូវស្រួលចិត្តប៉ុន្មាននោះឡើយ។

មិនតែប៉ុណ្ណោះ តារាស្រីVictoria ក៏មានភាពភ្ញាក់ផ្អើលមិនចាញ់ Kris ប៉ុន្មាននោះដែរ ដោយនាងបានងាកទៅសើចដាក់លោក និងព្យាយាមរីករាយស្តាប់រហូតដល់ចប់៕

Kris អតីតសមាជិកក្រុម Exo
Victoria មេក្រុមចម្រៀង F(x)
បេក្ខនារីចិនសម្តែងបទ Exo
បេក្ខនារីចិនសម្តែងបទ Exo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]