(ភ្នំពេញ)៖ ក្រុមជនសង្ស័យចំនួន៥នាក់ ក្នុងនោះមាន៣នាក់ ជាចោរត្រៀមប៉ុនប៉ងលួចម៉ូតូ តែមិនទាន់បានសម្រេចឡើយ និង២នាក់ទៀតប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ តាមស្រាវជ្រាវបង្ក្រាបជាក់ស្ដែងបន្តបន្ទាប់ ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួននៅ៣ទីតាំង និង៣ករណីផ្សេងគ្នា។

ប្រតិបត្តិការឡើងនេះ ធ្វើឡើងនៅតាមបណ្ដោយផ្លូវ៦២R ក្រុម៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ និងនៅតាមបណ្ដោយផ្លូវខាងសារិន ក្នុងក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ និងមួយកន្លែងទៀត ស្ថិតនៅតាមបណ្ដោយផ្លូវរថភើ្លង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក១។ នេះបើតាមការបញ្ជាក់ឲ្យបានដឹងរបស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ដែលបានបើកប្រតិបត្តិការឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្នុងករណីទី១ ដែលកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ១ របសលោកបង្ក្រាបជាក់ស្ដែងនៅពេលរាត្រី គឺបានអនុវត្តភ្លាមៗបន្ទាប់ពីមានជនសង្ស័យ៣នាក់ បានត្រៀមប៉ុនប៉ងលួចទ្រព្យសម្បត្តិ (ម៉ូតូ) តែមិនទាន់បានសម្រេចនោះទេ ក៍ត្រូវបានឃាត់ខ្លួនទាន់ពេលវេលា ដកហូតបានម៉ូតូ១គ្រឿងម៉ាក zomer x ពណ៌សលាយទឹកក្រូច សេរីឆ្នាំ២០១៧ ស្លាកលេខ ភ្នំពេញ 1GK-5220, ដែកសំប៉ែតចុងស្រួចចំនួន១, កូនសោខ្សៀលេខ៨ចំនួន១, ដែកលួសចំនួន១ ដោយក្នុងនោះជនសង្ស័យទី១-ឈ្មោះ សុខ អែម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករដឹកឥវ៉ាន់ ស្នាក់នៅក្នុងបុរីរិទ្ធ ភូមិបឹងសាលាង សង្កាត់ឬស្សីកែវ (គ្មានសារធាតុញៀន) ទី២-ឈ្មោះ មឿន សុផា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល តាមបណ្ថោយផ្លូវបេតុង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ (គ្មានសារធាតុញៀន) ទី៣-ឈ្មោះ អៀង ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលក្នុងបុរីរិទ្ធ តាមបណ្ដោយផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ (គ្មានសារធាតុញៀន)។

លោកបន្តថា ក្នុងករណីទី២ គឺបានអនុវត្តឡើងក្រោយកម្លាំងនគរបាលខណ្ឌ-ប៉ុស្ដិ៍ឫស្សីកែវ បានបញ្ចប់ការស៉ើបអង្កេត ទើបឈានទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ន យុទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ដ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតបានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច, ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ១FC-9832, ទូរស័ព្ទដៃម៉ាកហូវ៉ៃចំនួន១គ្រឿង, រួមជាមួយឧបករណ៍សម្រាប់ជក់គ្រឿងញៀនផងដែរ។

លោកវរសេនីយ៍ឯក អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ករណីទី៣ គឺបានធ្វើឡើងនៅយប់រំលងអាធ្រាតរហូតដល់ទាបភ្លឺថ្ងៃខែឆ្នាំដដែលនេះ កម្លាំងប៉ុស្ដិ៍ទួលសង្កែ១ បានឆ្មក់បង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ទៀតឈ្មោះ នង រិទី្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ៥ តាមបណ្ដោយផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឧទួលគោក ដកហូតបានម្សៅក្រាមពណ៌សថា្លចំនួន១កញ្ចប់ទៀត ដើម្បីនាំយកមកឃុំខ្លួនសាកសួចម្លើយនៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]