ភ្នំពេញ៖ និយាយពីឈ្មោះតារាសម្តែង អ្នកនាង ឌុច សោភា ប្រិយមិត្តប្រាកដជាបានដឹងហើយថា បច្ចុប្បន្ននេះនាងនៅតែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ ទោះបីជានាងមានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ និងមានវ័យកាន់តែច្រើន រួចមកហើយយ៉ាងណាក្តី។

យ៉ាងណាមិញ បើងាកទៅមើលរូបសម្រស់របស់តារារូបនេះវិញ ឃើញថានាងនៅតែមានសម្រស់លេចធ្លោ និងស្រស់ស្អាតក្មេងជាងវ័យ ខណៈពេលដែលតារាសម្តែងដ៏ឆ្នើមរូបនេះមានអាយុកាន់តែច្រើន តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តាំងពីនាងបានលេចមុខនៅក្នុងសិល្បៈ ឃើញថាការស្លៀកពាក់ មិនសូវជាមានភាពស៊ិចស៊ីប៉ុន្មាននោះទេ។

រីឯបច្ចុប្បន្ននេះវិញ ក៏នាងនៅតែមិនបានផ្លាស់ប្តូរមកស្លៀកពាក់បែបស៊ិចស៊ីវិញនោះទេ ដោយសារតែហេតុផលដូច្នោះហើយ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅតែស្រលាញ់ និងចូលចិត្តនាងកាន់តែខ្លាំងឡើង ទោះបីជាមួយរយៈពេលមុននេះនាងបានស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយក្តី។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រខ្លះទៀតក៏បានសរសើរដល់នាង ដែលនៅតែមានសម្រស់ស្រស់ស្អាត បែបធម្មតាជាតិ សុភាពគួរឲ្យស្រលាញ់ ទោះបីមិនជ្រើសយកការស្លៀកពាក់បែបស៊ិចស៊ីយ៉ាងណា៕ 

ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា
ការតែងខ្លួនរបស់ ឌុច សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា