បរទេស៖ ជាពិតណាស់ នៅក្នុងវិស័យកីឡាបាល់ទាត់មិនថាតែកីឡាករដែលលេងនៅក្លិបអាជីពធំៗនោះទេ សូម្បីកីឡាករដែលលេងនៅក្នុងក្លិបតូចៗក៏កីឡាករទាំងនោះតែងតែបញ្ចេញនូវសមត្ថភាពយ៉ាងអស្ចារ្យរបស់ពួកគេផងដែរ។

ដោយឡែក កីឡាករដែលមានសមត្ថភាពទាំងនោះតែងតែទទួលបានមកវិញនូវប្រាក់ឈ្នួលយ៉ាងច្រើនលើសលប់តាមភាពជាក់ស្តែងដែលកីឡាករនីមួយៗមាន ប៉ុន្តែក្នុងនោះក៏មានកីឡាកដែលមានតម្លៃថ្លៃមួយចំនួននៅមិនទាន់អាចឈ្នះពានរង្វាន់ Ballon d'Or បាននៅឡើយទេ ដូច្នេះបាល់ទាត់គឺត្រូវការសាមគ្គីគ្នាពីសំណាក់កីឡាករនៅក្នុងក្រុមទាំងមូលទើបអាចទទួលបានជោគជ័យ ហើយកីឡាករពូកែជាងគេនៅក្នុងក្រុមក៏អាចទទួលបានតម្លៃពលកម្មទៅតាមអ្វីដែលគេបានខិតខំផងដែរ។

ខាងក្រោមនេះជាកីឡាករទាំង២០ រូបដែលមានតម្លៃខ្លួនថ្លៃជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៖ 

១. ខ្សែប្រយុទ្ធ Neymar៖ ជាកីឡាកររបស់ក្លិប Paris Saint-Germain, មានអាយុ ២៦ឆ្នាំ និងមានតម្លៃ ១៦២លានផោន(ជាង ២១០ លានដុល្លារអាមេរិក)

Neymar

២. ខ្សែប្រយុទ្ធ Lionel Messi៖ ជាកីឡាកររបស់ក្លិប Barcelona, មានអាយុ ៣១ឆ្នាំ និងមានតម្លៃ ១៦២លានផោន(ជាង ២១០ លានដុល្លារអាមេរិក)

Lionel Messi

៣. ខ្សែប្រយុទ្ធ Kylian Mbappe៖ ជាកីឡាកររបស់ក្លិប Paris Saint-Germain, មានអាយុ ១៩ឆ្នាំ និងមានតម្លៃ ១៣៥លានផោន(ជាង ១៧៥ លានដុល្លារអាមេរិក)

Kylian Mbappe

៤. ខ្សែប្រយុទ្ធ Mohamed Salah៖ ជាកីឡាកររបស់ក្លិប Liverpool, មានអាយុ ២៦ឆ្នាំ និងមានតម្លៃ ១៣៥លានផោន(ជាង ១៧៥ លានដុល្លារអាមេរិក)

Mohamed Salah

៥. ខ្សែប្រយុទ្ធ Harry Kane៖ ជាកីឡាកររបស់ក្លិប Tottenham Hotspur, មានអាយុ ២៥ឆ្នាំ និងមានតម្លៃ ១៣៥លានផោន(ជាង ១៧៥ លានដុល្លារអាមេរិក)

Harry Kane

៦. ខ្សែបម្រើ Kevin de Bruyne៖ ជាកីឡាកររបស់ក្លិប Manchester City, មានអាយុ ២៧ឆ្នាំ និងមានតម្លៃ ១៣៥លានផោន(ជាង ១៧៥ លានដុល្លារអាមេរិក)

Kevin de Bruyne

៧. ខ្សែបម្រើប្រយុទ្ធ Eden Hazard៖ ជាកីឡាកររបស់ក្លិប Chelsea, មានអាយុ ២៧ឆ្នាំ និងមានតម្លៃ ១៣៥លានផោន(ជាង ១៧៥ លានដុល្លារអាមេរិក)

Eden Hazard

៨. ខ្សែប្រយុទ្ធ Antoine Grizmann៖ ជាកីឡាកររបស់ក្លិប Atletico Madrid, អាយុ ២៧ឆ្នាំ និងមានតម្លៃ ១០៨លានផោន(ជាង ១៤០ លានដុល្លារអាមេរិក)

Antoine Grizmann

៩. ខ្សែបម្រើប្រយុទ្ធ Philippe Coutinho៖ ជាកីឡាកររបស់ក្លិប Barcelona, អាយុ ២៦ឆ្នាំ និងមានតម្លៃ ១០៨លានផោន(ជាង ១៤០ លានដុល្លារអាមេរិក)

Philippe Coutinho

១០. ខ្សែប្រយុទ្ធ Paulo Dybala៖ ជាកីឡាកររបស់ក្លិប Juventus, អាយុ ២៤ឆ្នាំ និងមានតម្លៃ ៩៩លានផោន(ជាង ១២៨ លានដុល្លារអាមេរិក)

Paulo Dybala

១១. ខ្សែបម្រើ Dele Alli៖ ជាកីឡាកររបស់ក្លិប Tottenham Hotspur, អាយុ ២២ឆ្នាំ និងមានតម្លៃ ៩០លានផោន(ជាង ១១៦ លានដុល្លារអាមេរិក)

Dele Alli

១២. ខ្សែប្រយុទ្ធ Romelu Lukaku៖ ជាកីឡាកររបស់ក្លិប Manchester United, អាយុ ២៥ឆ្នាំ និងមានតម្លៃ ៩០លានផោន(ជាង ១១៦ លានដុល្លារអាមេរិក)

Romelu Lukaku

១៣. ខ្សែប្រយុទ្ធ Cristiano Ronaldo៖ ជាកីឡាកររបស់ក្លិប Juventus, អាយុ ៣៣ឆ្នាំ និងមានតម្លៃ ៩០លានផោន(ជាង ១១៦ លានដុល្លារអាមេរិក)

Cristiano Ronaldo

១៤. ខ្សែប្រយុទ្ធ Mauro Icardi៖ ជាកីឡាកររបស់ក្លិប Inter Milan, អាយុ ២៥ឆ្នាំ និងមានតម្លៃ ៨៥,៥លានផោន(ជាង ១១០ លានដុល្លារអាមេរិក)

Mauro Icardi

១៥. ខ្សែបម្រើ Sergej Milinkovic-Savic៖ ជាកីឡាកររបស់ក្លិប Lazio, អាយុ ២៣ឆ្នាំ និងមានតម្លៃ ៨១លានផោន(ជាង ១០៤ លានដុល្លារអាមេរិក)

Sergej Milinkovic-Savic

១៦. ខ្សែបម្រើ Leroy Sané៖ ជាកីឡាកររបស់ក្លិប Manchester City, អាយុ ២១ឆ្នាំ និងមានតម្លៃ ៨១លានផោន(ជាង ១០៤ លានដុល្លារអាមេរិក)

Leroy Sané

១៧. ខ្សែប្រយុទ្ធ Raheem Sterling៖ ជាកីឡាកររបស់ក្លិប Manchester City, អាយុ ២៣ឆ្នាំ និងមានតម្លៃ ៨១លានផោន(ជាង ១០៤ លានដុល្លារអាមេរិក)

Raheem Sterling

១៨. ខ្សែបម្រើ Paul Pogba៖ ជាកីឡាកររបស់ក្លិប Manchester United, អាយុ ២៥ឆ្នាំ និងមានតម្លៃ ៨១លានផោន(ជាង ១០៤ លានដុល្លារអាមេរិក)

Paul Pogba

១៩. ខ្សែប្រយុទ្ធ Gareth Bale៖ ជាកីឡាកររបស់ក្លិប Real Madrid, អាយុ ២៩ឆ្នាំ និងមានតម្លៃ ៨១លានផោន(ជាង ១០៤ លានដុល្លារអាមេរិក)

Gareth Bale

២០. ខ្សែប្រយុទ្ធ Robert Lewandowski៖ ជាកីឡាកររបស់ក្លិប Bayern Munich, អាយុ ៣០ឆ្នាំ និងមានតម្លៃ ៧៦,៥លានផោន(ជាង ៩៩ លានដុល្លារអាមេរិក)

Robert Lewandowski

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]