ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ស្នេហាផ្លេកបន្ទោររយៈពេលជាង១០ខែប៉ុណ្ណោះ របស់តារាចម្រៀង លោក Name Prakarn Raiva និងគូស្នេហ៍រូបស្រស់ បានចូលរោងជ័យថ្ងៃនេះហើយ បន្ទាប់ពីកាលដើមខែមុន បានប្រកាសថាមិត្តស្រីលោកបានកំពុងតែមានផ្ទៃពោះផងនោះ។

យ៉ាងណាមិញ សម្រាប់ពិធីមង្គលការនាព្រឹកនេះ របស់តារាចម្រៀងរូបសង្ហាលោក Name Prakarn និងគូស្នេហ៍ ត្រូវបានគេសង្កេតឃើញថាមានពិធីភ្ជាប់ពាក្យបំពាក់ចិញ្ចៀន និងពិធីបែបបុរាណជាច្រើន ដែលបានធ្វើឡើងឲ្យសមស្រប ទៅតាមប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ ក្រោមការរៀបចំយ៉ាងអធិកអធមថែមទៀតផងដែរ។

ដោយឡែក នៅក្នុងនោះដែរ គេក៏សង្កេតឃើញថាមានការចូលរួមអបអរសាទរជាច្រើន ពីសំណាក់មិត្តភក្តិជិតស្និទ្ធរបស់អ្នកទាំងពីរ ដោយបានធ្វើឲ្យកម្មវិធីក្នុងថ្ងៃពិសេសមួយនេះ រឹតតែមានភាពសប្បាយរីករាយ និងពោរពេញទៅដោយស្នាមញញឹមខ្លាំងឡើងថែមទៀតផងដែរ។

ជាក់ស្ដែង ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺឃើញមានការផ្ញើសារ ក្នុងបណ្ដាញសង្គម ដើម្បីសម្ដែងការអបអរសាទរជាច្រើន ពីបណ្តាអ្នកគាំទ្ររបស់តារាចម្រៀងលោក Name Prakarn និងគូស្នេហ៍របស់លោក ផងដែរ៕

សូមទស្សនាទិដ្ឋភាព មង្គលការរបស់តារាប្រុសរូបនេះ ខាងក្រោមនេះ៖ 

ទិដ្ឋភាពមង្គលការ​ Name Prakarn និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]