កាលពីពេលថ្មីៗនេះ យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា វីដេអូរបស់នារីសិចស៊ីម្នាក់ បានជួយស្ដ្រីមួយរួបខណៈពេលដែល គាត់ចង់សម្លាប់ខ្លួន ត្រូវបានបណ្ដាញទំនាក់ទំនងសង្គម នៅក្នុងប្រទេសចិនមានការចាប់អារម្មណ៍ និងបានធ្វើការផ្សព្វផ្សាយ យ៉ាងឆាប់រហ័ស។

យ៉ាងណាមិញ នៅក្នុងវីដេអូនេះ បានបង្ហាញពីនារី Guangzhou ម្នាក់ បានគំរាមថានឹងសម្លាប់ខ្លូន នៅលើជ្រុងម្ខាងនៃផ្លូវ នៅក្នុងខេត្ដ Guangdong ប្រទេសចិន។ ភ្លាមៗនោះនារីពាក់ស្បែកជើងកវែង បានប្រើជើងស្ទុះទៅធាក់ដៃ ស្ដ្រីដែលកំពុងតែកាន់កាំបិតនៅក្នុងដៃ។ ទោះជាយ៉ាងណា នៅក្នុងពេលនេះ នារីពាក់ស្បែកជើងកវែងនេះបានក្លាយជា នារីក្លាហានដែលគ្រប់គ្នាបានស្គាល់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ Weibo ដែលមានឈ្មោះថា Sexy Legged Heroine ។

សម្រាប់វីដេអូនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Weibo និង Youku យល់ថា នារីទាំងពីរនាក់នេះ គ្រាន់តែលេងល្ខោនប៉ុណ្ណោះ មិនមែនជាការពិតនោះទេ។ រឿងនេះជាការពិត ឬក្លែងក្លាយមិនមាននរណាម្នាក់អាច បញ្ជាក់នោះទេ ព្រោះតែនារីទាំងពីរនាក់មិនត្រូវបាន បញ្ចេញអត្ដសញ្ញាណ។

តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]