ថៃ៖ តារាសម្ដែងស្រី Mai Sukhontrava ជាតារាសម្ដែងជើងខ្លាំងមួយដួង ដែលអាចចាត់ទុកថាមានសន្ទុះនៃប្រជាប្រិយភាព តាមរយៈការសម្ដែងជាតួអង្គស្រី បែបកាច ដែលមានការគាំទ្រខ្លាំងមិនធម្មតានោះទេ។

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាសម្ដែងស្រី Mai Sukhontrava បានធ្វើឲ្យបណ្ដាហ្វេនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងរូបភាពជាច្រើនសន្លឹករបស់រូបនាងផ្ទាល់ ដោយក្នុងនោះ តារាស្រីរូបនេះ បានបង្អួតសម្រស់នៅក្នុងឈុតសម្លៀកបំពាក់ហែលទឹក យ៉ាងស៊ិចស៊ី ដោយឈុតនីមួយៗ សុទ្ធសឹងតែជាលក្ខណៈ បែបយុវវ័យសម័យថ្មី ដែលមើលទៅពិតជាមានភាពទាក់ទាញខ្លាំង និងជាពិសេសពិតជាប្លែកភ្នែកមែនទែន ព្រោះថាកន្លងមកកម្រឃើញតារាស្រីរូបនេះ ហ៊ានបង្ហាញភាពស៊ិចស៊ីបែបនេះ ដូចនាមួយរយៈពេលចុងក្រោយនេះណាស់។

យ៉ាងណាមិញ ក្នុងនោះផងដែរ ក៏មានបណ្ដាអ្នកគាំទ្រមួយចំនួន បានកោតសរសើរដល់តារាស្រីរូបនេះជាខ្លាំង ដោយឆ្នាំនេះ មានវ័យ៣៨ឆ្នាំហើយពិតមែន តែនាងនៅតែមានរូបសម្រស់ស្រស់ស្អាត និងជាពិសេសមានរូបរាងយ៉ាងទាក់ទាញ មិនចាញ់តារាស្រីក្មេងៗនោះឡើយ៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]