អេស្ប៉ាញ៖ បន្ទាប់ពីមានព័ត៌មានជាច្រើនបានចុះផ្សាយថាគ្រូបង្វឹកក្លិប Real Madrid លោក Julen Lopetegui អាចនឹងត្រូវបណ្ដេញចេញ ខ្សែបម្រើ Isco បានលើកឡើងថាបើចង់បណ្តេញលោកនៅក្នុងរដូវកាលនេះ ត្រូវបណ្តេញកីឡាកររបស់ក្រុមទាំងអស់តែម្តងទៅ ពីព្រោះតែពួកគេបានដឹងអំពីសមត្ថភាពរបស់កីឡាករនីមួយៗថាអាចយកឈ្នះដៃគូរប្រកួតបានឬក៏អត់។

Isco

ក្លិបអធិរាជស Real Madrid ទើបតែឆ្លងកាត់នូវកំណត់ត្រាដ៏អាក្រក់មួយក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ ដោយពួកគេមិនទាន់ស្គាល់រសជាតិថាឈ្នះនៅឡើយទេក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ក្លិប។

ថ្លែងឲ្យដឹងនៅក្នុងសន្និស័ទសារព័ត៌មាន មុនជំនួបជាមួយក្រុម Viktoria Plzen កីឡាករ Isco បាននិយាយថា៖ «ខ្ញុំមិនជឿទេថាអ្នកសារព័ត៌មានអាចមានអំណាចនៅក្នុងការបណ្ដេញគ្រូបង្វិករបស់យើងចាញ់បាននោះទេ។ ហើយរឿងរ៉ាវដែលបានកើតឡើងកន្លងមក ពួកយើងទទួលស្គាល់ថាពួកយើងពិតជាធ្វើមិនទាន់បានល្អនោះទេសម្រាប់ការប្រកួតកន្លងមក។ ពួកយើងនូវតែជឿជាក់លើ Julen ថាលោកនឹងអាចនៅបន្តជាមូយពួកយើងព្រោះការចាញ់កន្លងទៅដោយសារតែយើងរបួសកីឡាករច្រើនដូច្នេះទម្រង់លេងក៏មានការប្រែប្រួលដែរ»។

ខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញនេះបាននិយាយបន្តថា៖ «គ្រូបង្វឹករបស់ពួកយើងពិតជាមានភាពជឿជាក់មកលើពួកយើងជានិច្ច បើទោះបីជាប៉ុន្មានប្រកួតចុងក្រោយនេះពួកយើងបានចាញ់ក៏ពិតមែន ប៉ុន្តែបើសិនជា Real ចង់ដេញរូបលោកចេញមែននោះត្រូវដេញកីឡាករទាំងអស់ជាមុនសិន។ ព្រោះថាបើអ្នកដេញគ្រូបង្វឹករបស់យើងចេញហើយនោះអ្នកក៏ត្រូវដេញពួកយើងដូចគ្នាដែរ ព្រោះអីវាមិនមែនជារឿងរបស់គ្រូបង្វឹកតែម្នាក់ឯងនោះទេ តែវាជារឿងរបស់ក្រុមទាំងមូល»។ 

Isco
Isco និង Julen Lopetegui

Real Madrid នឹងត្រូវបើកទ្វារកីឡដ្ឋាន Bernabeu របស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុម Viktoria Plzen នៅយប់ម៉ោង២ នេះ មុននឹងបន្តដំណើរទៅលេងនៅទឹកដីក្រុម Barcelona នៅចុងសប្ដាហ៍នេះ ហើយចំពោះលទ្ធផលនៅយប់នេះផងដែរ លោក Julen Lopetegui ក៏បានបញ្ជាក់ដែរថា វាគ្មានឥទ្ធិពលអ្វីនោះទេសម្រាប់រូបលោកបើទោះជាក្រុមរបស់លោកចាញ់ឬឈ្នះក្នុងការប្រកួតនេះក៏ដោយ ក៏លោកនៅតែជាគ្រូបង្វឹករបស់ក្រុម Real Madrid ដដែល៕

Julen Lopetegui

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]