អង់គ្លេស៖ កីឡាករ Ross Barkley ដែលធ្លាប់ជាអតីតយុវជនថ្នាល់របស់ក្លិប Everton បានអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងរហូតអាចធ្វើឲ្យរូបគេបានផ្លាស់មកលេងជាមួយក្រុមឈុតធំក្នុងនាមជាខ្សែបម្រើប្រយុទ្ធមួយរូប ដោយសព្វថៃ្ងរូបគេបានសម្រេចចិត្តចាកចេញពី Goodison Park ដើម្បីមកចូលរួមជាមួយក្រុមតោខៀវ Chelsea នៅក្នុងរដូវកាលថ្មីនេះជាបន្ត។

Ross Barkley
Ross Barkley

Barkley បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសចំនួន២ លើកមុននឹងបន្តយុទ្ធនាការរបស់គេនៅក្នុងការជួយក្រុម Chelsea ឲ្យតាមបានស្មើទល់នឹងក្រុមបិសាចក្រហម Manchester United នៅក្នុងទឹកដី Stamford Bridge កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុនផងដែរ។

ដោយឡែក អ្វីដែលដែលធ្វើឲ្យគេមានការចាប់អារម្មណ៏ខ្លាំងនៅក្នុងការប្រកួតកាលពីថ្ងៃ សៅរ៏ កន្លងទៅលើកីឡាករវ័យ ២៤ឆ្នាំរូបនេះគឺ គេបានបង្ហើបអំពីកុមារភាពរបស់គេដែលធ្លាប់ជាក្មេងដែលមានប្រវត្តិមិនល្អរហូតបានក្លាយខ្លួនទៅជាកីឡាករបាល់ទាត់អាជីពមួយរូប។

ខ្សែបម្រើប្រយុទ្ធក្រុម Chelsea រូបនេះបានប្រាប់សារព័ត៌មាន The Times ថា៖ «ខ្ញុំនូវតែចាំថាខ្លួនឯងធ្លាប់ជាក្មេងមិនល្អ និងមានពេលខ្លះទៀតកូនបានធ្វើរឿងឆ្កួតៗជាច្រើនដោយគ្មានបានគិតអ្វីសោះឡើយ។ ប៉ុន្តែគ្រប់យ៉ាងវាហាក់បីដូចជាលឿនខ្លាំងណាស់សម្រាប់ខ្ញុំ គ្រាន់តែមួយរយៈពេលសោះខ្ញុំមានអារម្មណ៏ថាខ្ញុំខុសគ្នាឆ្ងាយកាលពី ២-៣ឆ្នាំមុន។ កាលនោះខ្ញុំបានសាក់រូបនៅលើដៃដំបូងតាំងពីខ្ញុំអាយុ ១៤ឆ្នាំមកម្ល៉េះ ប៉ុន្តែតាំងពីខ្ញុំបានចូលលេងបាល់ទាត់មកខ្ញុំចាប់ផ្តើមជីវិតសារជាថ្មីដោយប្រឹងប្រែងហ្វឹកហាត់នៅកាត់បន្ថយពេលវេលាដើរលេងឥតប្រយោជន៍ដូចកាលពីមុន ទើបខ្ញុំមានថ្ងៃនេះ»។ 

Ross Barkley
Ross Barkley

គួរឲ្យដឹងថា Ross Barkley បានក្លាយទៅជាតួឯកនៅក្នុងក្រុមតោខៀវ Chelsea បន្ទាប់ពីរូបគេបានជួយឲ្យក្រុមរបស់គេតាមស្មើក្រុមបិសាចក្រហម Manchester United នៅក្នុងនាទីទី ៩០+៦ដែលស្ទើរតែនឹងចប់តង់ទី ២ទៅហើយ សម្រាប់ការប្រកួតក្របខណ្ឌ Premier League ប្រចាំសប្តាហ៍ទី៩៕

Ross Barkley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]