រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មានកូន​មួយ​ទៅ​ហើយ​លួច​ទាក់ទង​ជាមួយ​ប្រុស​ថ្មី​ជិត​២​ខែ​មាន​ជម្លោះ​ជាមួយ​ប្តី​បាន​ទៅ​សុំ​លែងលះ​គ្នា អាជ្ញាធរ​មិន​ទាន់​សម្រេច​ឲ្យ​លែងលះ​ផង គ្រាន់តែ​ឲ្យ​រស់នៅ​បែក​គ្នា​មួយ​រយៈ​សិន ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​នាំ​ប្រុស​ថ្មី​មក​ដេក​ក្នុង​បន្ទប់ ហើយ​ប្តី​មក​ទាន់​បាន​ចាក់សោ​ពី​ខាងក្រៅ​ប្តឹង រួចរ​ត់ទៅ

ប្តឹង​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២​ខែ តុលា​ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ជាប់​តូប លក់​បន្លែ​នៅ​ផ្សារ​ស៊ី​ន​ជូ​រី ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​។

បុរស​ជា​ប្តី​ឈ្មោះ ខាំង ម៉ា​ប់ អាយុ​៣០​ឆ្នាំ មុខរបរ​លក់​បន្លែ រីឯ​ប្រពន្ធ ឈ្មោះ​គ​ន្ធី ស្រី​មុំ អាយុ​២៣​ឆ្នាំ មុខ

របរ​លក់​បន្លែ នៅ​ផ្សារ​ស៊ី​ន​ជូ​រី ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែក​ប្រុស​ជា​សហាយ ឈ្មោះ សល់ សាល អាយុ​២៤​ឆ្នាំ មុខរបរ​ដឹក​ទឹកកក ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល ជាមួយ​គ្នា​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​បាន​និយាយ​ថា គាត់​និង​ប្រពន្ធ​បាន​រៀប​ការ​តាម​ប្រពៃណី​ត្រឹមត្រូវ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ និង​បង្កើត​បានកូន​ប្រុស​ម្នាក់​អាយុ​ជាង​មួយ​ខួប ។ នៅ​មុន​ពេល​ភ្ជុំបិណ្ឌ ប្រមាណ​៦​ថ្ងៃ​គាត់​បានដឹង​ថា​ស្ត្រី ជា​ប្រពន្ធ​របស់​គាត់ បាន​ទាក់ទង​ជាមួយ​បុរស​ម្នាក់​ខាងលើ ដោយ​និយាយ​តាម​ទូរស័ព្ទ ។

ពេល​នោះ​គាត់​និង​ប្រពន្ធ​ក៏​មាន​ជំ​លោះ​ជាមួយ​គ្នា​តិចតួច មុន​ថ្ងៃ​កើតហេតុ​៥​ថ្ងៃ មានការ​ឈ្លោះប្រកែក​គ្នា​ម្តងទៀត ក៏​បាន​នាំ​គ្នា​ទៅ​សង្កាត់ ដើម្បី​សុំ​លែងលះ​គ្នា ហើយ​ចៅសង្កាត់​មិន​អនុញ្ញាត​អោយ​លែងលះ​គ្នា​ភ្លាម​ៗ​នោះ​ទេ ដោយ​អោយ​ពួក​គាត់​ទាំង​ពីរ​នាក់​នៅ​បែក​គ្នា​មួយ​រយៈ​សិន ហើយ​បន្ទាប់​មក​គាត់​បាន​ទៅ​នៅ​ជាមួយ​បងប្រុស​របស់​គាត់​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​ម៉ោង​កើតហេតុ គាត់​បាន​ទៅ​មើល​បងស្រី​របស់​គាត់​ដែល​សម្រាក​ព្យាបាល​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ហើយ​គាត់​ក៏​បាន​ឆៀង​ចូល​ផ្ទះ​គាត់ ។

នៅ​ពេល​ទៅ​ដល់​ផ្ទះ គាត់​ក៏​មានការ​សង្ស័យ ព្រោះ​ជា​រៀងរាល់ថ្ងៃ ប្រពន្ធ​របស់​គាត់​ដេក​ពេល​យប់​តែងតែ​បើកភ្លើង ហើយ​នៅ​ពេល​យប់​នេះ​ម្តេច​ក៏​ដេក​បិទ​ភ្លើង ។

បន្ទាប់​មក​គាត់​បាន​បើក​ទូរស័ព្ទ​លួច​មើល​តាម​បង្អួច ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់​គាត់​កំពុង​ដេក​ជាមួយ​ប្រុស​សហាយ ដោយ​ឲ្យ​កូនប្រុស​តូច​របស់​គាត់​ដេក​នៅ​អែប​ខាង ពេល​ឃើញ​បែប​នេះ​ហើយ​គាត់​បាន​ចាក់សោ​ពី​ខាងក្រៅ រួចរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​សំដី​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ប្រាប់​ថា គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ខាងលើ​ជិត​២​ខែ​មក​ហើយ និង​ទើប​មាន​ទំនាក់ទំនងជា​មួយប្រុស​សាហាយ​ខាងលើ​នោះ​​ស៊ីជំរៅ​បាន​២​លើក​ប៉ុណ្ណោះ គឺ​មុន​ថ្ងៃ​កើតហេតុ​ចំនួន​៥​ថ្ងៃ​បាន​រួមរ័ក​ម្តង និង​ថ្ងៃ​កើតហេតុ​មិន​ទាន់​បាន​រួមរ័ក​នោះ​ឡើយ​ទេ ព្រោះ​គាត់មិនសូវ​ស្រួលខ្លួន​។

ចំណែក​បុរស​ជា​សហាយ​បាន​និយាយ​ប្រាប់​ថា គាត់​ជា​ម៉ូយ​ទឹកកក​ជាមួយ​នារី​ខាងលើ​នេះ តែ​មិន​ទាន់​បាន​ស៊ីជំរៅ​នោះ​ឡើយ ព្រោះ​នៅ​ថ្ងៃ​កើតហេតុ ស្ត្រី​ខាងលើ​បាន​ទូរស័ព្ទ​ហៅ​គាត់​អោយមក​មើល ព្រោះ​មិនសូវ​ស្រួលខ្លួន រឿង​អ្វី​ផ្សេង​ពុំ​មាន​ឡើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​ស្ត្រី និង​បុរស​ជា​សហាយ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល

កា​កាប​ទី​១ និង​ទទួល​បណ្តឹង​ពី​បុរស​ជា​ប្តី ចំណែក​ស្ត្រី និង​បុរស​ជា​សហាយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​សិន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]