ថៃ៖ តារាសម្ដែងថៃសម្បុរស្រអែម កញ្ញា Gypsy Keerati បានចូលមកប្រឡូកនៅក្នុងវិស័យសិល្បៈសម្ដែងមួយនេះ ក៏អស់រយៈជាច្រើនឆ្នាំហើយដែរ រីឯប្រជាប្រិយភាពវិញ ក៏រឹតតែមានការគាំទ្រខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ដោយឡែក បើទោះបីជាតារាស្រីរូបស្អាត Gypsy ហាក់ទទួលបានជោគជ័យនៅក្នុងការងារសិល្បៈខ្លាំងពិតមែន ប៉ុន្តែបើងាកមកចាប់អារម្មណ៍ពីជីវិតស្នេហារបស់នាងវិញ ហាក់បីបានជួបប្រទះរឿងបរាជ័យជាច្រើន ដោយក្នុងនោះតារាស្រីរូបនេះ តែងតែបានជួបការខកបំណងទៅនឹងរឿងបែកបាក់ស្នេហារវាងនាង ជាមួយនឹងអតីតមិត្តប្រុសជាច្រើនលើក។ ហើយអ្វីដែលគួរឲ្យអាណិត តារាស្រីរូបនេះថែមទៀតនោះ នៅក្នុងចំណោមអតីតសង្សារនាងទាំងប៉ុន្មាន ត្រូវបានគេសង្កេតឃើញថា មានទំនាក់ទំនងគ្នាមិនបានលើសពីរយៈពេល២ឆ្នាំនោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជន និងជាពិសេសហ្វេនៗតារាស្រីរូបនេះ មានការកោតសសើរ ចំពោះរូបនាងនោះ គឺថានាងជាមនុស្សស្រីម្នាក់ ដែលពិតជារឹងមាំ ដោយហ៊ានតស៊ូខ្លាំង នៅក្នុងជីវិតស្នេហា បើទោះបីជាបានជួបរឿងមិនសមបំណងច្រើនលើកមកហើយក៏ដោយ៕ 

Gypsy
Gypsy និងអតីតមិត្តប្រុស ​Suparuj
Gypsy និងអតីតមិត្តប្រុសJes
Gypsy និងអតីតមិត្តប្រុស​Pun Janprama
Gypsy និងអតីតមិត្តប្រុស Sean

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]