ភ្នំពេញ៖ បើគិតមកទល់ពេលនេះ ប្រជាប្រិយភាពរបស់តារាពហុជំនាញកញ្ញា សុភ័ក្រ កុសុម៉ា មានសន្ទុះនៃការគាំទ្រគួរឲ្យកត់សម្គាល់ ព្រោះថារាល់ថ្ងៃនេះ នាងពិតជារវល់នឹងការងារសិល្បៈ ស្ទើរតែដកឃ្លាពុំរួចនោះទេ។ ហើយបើនិយាយពីការខិតខំប្រឹងប្រែងរបស់តារារូបនេះវិញ ទម្រាំមានថ្ងៃនេះ នាងបានតស៊ូនឹងឆ្លងកាត់រឿងរ៉ាវជាច្រើន អស់រយៈពេលជាច្រើនឆ្នាំហើយ។

យ៉ាងណាមិញ កាលពីថ្មីៗនេះវិញ កញ្ញា សុភ័ក្រ កុសុម៉ា បានធ្វើឲ្យអ្នកគាំទ្រនៅលើបណ្តាញសង្គម ភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញនាង បង្ហោះសារនៅលើគណនីផ្ទាល់ខ្លួន រម្លឹករឿងអតីតកាល ពេលខ្លួនមិនទាន់ល្បីថា៖ “នឹកកាលច្រៀង pub club បទអីក៏ចេះ ហើយកំពូលនិយាយច្រើនជាមួយភ្ញៀវ ហើយបើបានធីបវិញគឺបានរាល់ថ្ងៃហើយពេលបានម្តងៗម៉ែអាសប្បាយចិត្ត សុំហ្វេនភ្ញៀវដែលធ្លាប់ឃើញតិចមក”

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះជាតារារូបនេះ មានភាពល្បីល្បាញខ្លាំង ហើយនាងឈប់ច្រៀងនៅតាម Pub និង ក្លឹប ដូចពីមុនក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែមិនភ្លេចកំណើតដើម ដែលខ្លួនខំតស៊ូនោះទេ។ ឯចំណែកអ្នកគាំទ្រវិញ ពិតជាមានអារម្មណ៍រំភើប ហើយពួកគេក៏បាននិយាយពាក្យល្អៗ ទៅកាន់រូបនាងជាច្រើន ក្រោយពីឃើញសាររម្លឹក រឿងអតីតកាលរបស់នាងបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សាររបស់ សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា