អង់គ្លេស៖ Cristiano Ronaldo បានទទួលស្គាល់ថា វានឹងក្លាយជាអារម្មណ៍មួយដ៏អស្ចារ្យ ដែលអាចលេងនៅលើទឹកដី Old Trafford សាជាថ្មីនៅយប់នេះ ខណៈដែលមនុស្សដំបូងគេដែលខ្លួននឹកដល់គឺលោក Sir Alex Ferguson។ 

Sir Alex និង Ronaldo

Ronaldo បានត្រលប់មកទឹកដីមួយនេះវិញ ជាមួយក្រុមថ្មីរបស់គេ Juventus ដែលរូបគេបានចូលរួមក្នុងតម្លៃ ៩៩.២លានផោន កាលពីរដូវក្ដៅកន្លងទៅ ខណៈដែលអ្នកសារពព័ត៌មានជាច្រើន បានធើ្វការផ្សព្វផ្សាយស្ដីពីសន្និសីទសារព័ត៌មានរបស់គេ មុននឹងឈានដល់ការប្រកួតទល់នឹង Manchester United សម្រាប់ពូល H។ 

Cristiano Ronaldo

នៅពេលដែលត្រូវបានគេសួរទាក់ទងទៅនឹងការត្រលប់មកទីនេះវិញ Ronaldo បាននឹកឃើញដល់បុរសម្នាក់មុនគេ គឺអតីតគ្រូបង្វឹក Sir Alex Ferguson ដែលបានបណ្ដុះបណ្ដាលរូបគេដែលធើ្វឲ្យខ្លួនមានអ្វីមកទល់សព្វថៃ្ងនេះ។

«វាជារឿងដ៏គួរឱ្យរំភើបណាស់សម្រាប់ខ្ញុំនៅក្នុងការត្រលប់មកវិញនេះ។ ខ្ញុំដឹងទាំងអស់អំពីប្រវត្តិសាស្រ្ត ហើយខ្ញុំក៏បានឈ្នះពានរង្វាន់ជាច្រើននៅទីនេះ» Ronaldo និយាយ។  

Cristiano Ronaldo

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ថែមថា៖ «លោក Sir Alex Ferguson គឺជាមនុស្សម្នាក់ដែលខ្ញុំមិនអាចភ្លេចនោះទេ ព្រោះលោកបានផ្តល់ឱ្យខ្ញុំនូវការលើកកម្ពស់ដ៏ធំនៅក្នុងអាជីពរបស់ខ្ញុំហើយខ្ញុំចង់បង្ហាញពីបំណងប្រាថ្នាដ៏ល្អបំផុតរបស់ខ្ញុំចំពោះគាត់»។

«ពិតណាស់នៅពេលខ្ញុំដឹងថាយើងនឹងលេងជាមួយក្រុម Manchester United វាពិតជាមានភាពលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ» ៕  

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]