ភ្នំពេញ៖ បេក្ខភាពThe Voice Kids រដូវកាលទី២ ដែលមានរូបសម្រស់ស្អាត មានសមត្ថភាពសម្លេងគួរឲ្យសរសើរប្អូនស្រី អ៊ុំឆេង យុត្តិកា ក៏មានអ្នកគាំទ្រជាច្រើននៅតែស្រលាញ់ និងពេញចិត្តរូបប្អូន ទោះបីជានាងមិនទទួលបានជោគជ័យនៅក្នុងការប្រលងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះយ៉ាងណាក្តី។

យ៉ាងណាមិញ ក្រោយបានចូលប្រលងនៅក្នុងកម្មវិធីមួយនេះ ក្មេងស្រីរូបនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត គួបផ្សំនឹងសមត្ថភាពដ៏ល្អ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះអ្នកគាំទ្ររបស់ក្មេងស្រីរូបនេះមានការភ្ញាក់ផ្អើលមិនស្ទើរ ក្រោយឃើញនាងលេចមុខសម្តែងដ៏ខ្លីមួយ នៅក្នុងបទចម្រៀង«មួយម៉ាត់បែក ពីរម៉ាត់បែក»ច្រៀងដោយប្អូនប្រុស HengLy ។ទន្ទឹមនឹងនេះផងដែរ ឃើញថាសមត្ថភាពនៅក្នុងការសម្តែង ការលេងទឹកមុខ ចូលតួទៅតាមចម្រៀងបានយ៉ាងល្អ គួរឲ្យសរសើរ។

បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានសរសើរដល់ប្អូន ដោយមិនត្រឹមតែចេះច្រៀងតែមួយមុខនោះទេ រីឯសមត្ថភាព នៅក្នុងការសម្តែងក៏មិនអន់ ទោះបីជាប្អូននៅក្មេងបន្តិចក៏ពិតមែន មិនត្រឹមតែប៉ុណ្ណោះពួកគេក៏រងចាំចង់មើល វីដេអូសម្តែងពេញផងដែរ៕

វីដេអូពី៖និស្ស័យ៚

សូមទស្សនាវីដេអូការសម្តែងដ៏ខ្លី របស់ប្អូនខាងក្រោមនេះទាំងអស់គ្នា៖ 

អ៊ុំ ឆេងយុត្តិការ ពេលប្រលង
អ៊ុំ ឆេងយុត្តិការ ពេលប្រលង
អ៊ុំ ឆេងយុត្តិការ
អ៊ុំ ឆេងយុត្តិការ
អ៊ុំ ឆេងយុត្តិការ
អ៊ុំ ឆេងយុត្តិការ
អ៊ុំ ឆេងយុត្តិការ
អ៊ុំ ឆេងយុត្តិការ
អ៊ុំ ឆេងយុត្តិការ នៅក្នុងការសម្តែង
អ៊ុំ ឆេងយុត្តិការ នៅក្នុងការសម្តែង
អ៊ុំ ឆេងយុត្តិការ នៅក្នុងការសម្តែង
អ៊ុំ ឆេងយុត្តិការ នៅក្នុងការសម្តែង
អ៊ុំ ឆេងយុត្តិការ នៅក្នុងការសម្តែង
អ៊ុំ ឆេងយុត្តិការ នៅក្នុងការសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]